ក្រុមហ៊ុនសូហ្វវែរ Bentley ចាប់ដៃគូជាមួយ Google នាំយកសមត្ថភាពដ៏អស្ចារ្យនៃផែនទីភូមិសាស្ត្រដ៏ជាក់លាក់បញ្ចូលក្នុងសំណង់ហេដ្ឋារចនាសម្ព័ន្ធ
កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកមាតិកាភូមិសាស្រ្ត Google 2D និង3D នៅក្នុងកម្មវិធីសូហ្វវែររបស់ Bentley ដែលនឹងផ្តល់នូវការយល់ដឹងកាន់តែទូលំទូលាយសម្រាប់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ Bentley Systems បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រគុណភាពកម្រិតខ្ពស់របស់ Google ចូលទៅក្នុងសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley និង ឌីជីថលភ្លោះ ដែលជាកម្មវិធីដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងប្រតិបត្តិការ នេះបើយោងតាមការប្រកាសផ្សាយរបស់ក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ ក្នុងនាមជាអ្នកបង្ហាញពិភពពិតនៃឌីជីថល ឌីជីថលភ្លោះបានដោះស្រាយនូវតម្លៃដ៏មានអត្ថន័យ និងផ្តល់ការយល់ដឹងយ៉ាងទូលំទូលាយនៃវដ្តជីវិតសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលយើងបានសាងសង់ ពីការរៀបចំគម្រោង និងការរចនាតាមរយៈការសាងសង់ និងប្រើប្រាស់សំណង់។ ឆ្លងកាត់ការប្រើប្រាស់ទិន្នន័យវិស្វកម្មដែលបានបង្កើត និងគ្រប់គ្រងនៅក្នុងកម្មវិធី Bentley រួមជាមួយនឹងទិន្នន័យភូមិសាស្ត្រ AI និងការវិភាគរបស់ Google បូកបញ្ចូលបច្ចេកវិទ្យាទាញចេញពី cloud វិស្វករអាចរចនា និងគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិបទ ឬកម្រិតមួយដ៏ធំដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់បំផុតនាពេលបច្ចុប្បន្ននេះ គឺរាប់ចាប់ពីការកាត់បន្ថយហានិភ័យអាកាសធាតុ រហូតដល់ការរក្សាហេដ្ឋារចនាសម្ព័ន្ធឱ្យនៅគង់វង់យូរអង្វែង។ តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី […]
កម្ពុជា និងថៃ គ្រោងបើកច្រកទ្វារព្រំដែន ៤កន្លែង ឡើងវិញឆាប់ៗនេះ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអាជ្ញាធរខេត្តស្រះកែវ នៃប្រទេសថៃ បានពិភាក្សាលើការបើកច្រកព្រំដែនឡើងវិញ ដែលត្រូវបានបិទបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ១៩។ ការពិភាក្សានេះ ធ្វើឡើងរវាងមន្រ្តីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី ១៥ ខែធ្នូ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Thaiger កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ។ លទ្ធផលនៃកិច្ចប្រជុំ គឺភាគីនៃប្រទេសទាំង២ ឯកភាពគ្នាចង់បើកច្រកព្រំដែនចំនួន ៤ កន្លែងឡើងវិញ ប៉ុន្តែកាលបរិច្ឆេទបើកនៅមិនទាន់បង្ហាញ ព្រោះភាគីទាំងត្រូវពិភាក្សាបន្ត ពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាពដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ បើតាមប្រភពដដែល ច្រកព្រំដែនទាំងពីរ មានដូចជាច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។ - Video Advertisement -
កម្ពុជានឹងមានទីលានប្រណាំងរថយន្តខ្នាតអន្តរជាតិដំបូងគេមានតម្លៃប្រមាណ២៦ លានយូរ៉ូ
អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group ក្នុងពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិឱ្យក្រុមហ៊ុន PHG International សាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេបំផុតក្នុងប្រទេសកម្ពុជាមានតម្លៃប្រមាណ ២៦លានយូរ៉ូ ស្មើនឹងជាង ៣០លានដុល្លារអាមេរិក។ បើតាមគេហទំព័រសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៨ ខែតុលា គម្រោងនេះជាការវិយោគ១០០% ដោយក្រុមហ៊ុន Maritime Group ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ១៦០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។ គម្រោងនេះជាគម្រោងដំបូងដែលត្រូវបានទទួលស្គាល់ ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile) ខណៈផែនការទាំងមូលរួមមានការសាងសង់ទីលានប្រណាំងរថយន្ត Formula 3 កីឡា Moto Sports, Shopping Outlet និងរីសតលំដាប់អន្តរជាតិផងដែរ។ តាមកិច្ចព្រមព្រៀង គម្រោងនឹងត្រូវចាប់ផ្តើមការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។ - Video Advertisement -