កម្ពុជានឹងមានទីលានប្រណាំងរថយន្តខ្នាតអន្តរជាតិដំបូងគេមានតម្លៃប្រមាណ២៦ លានយូរ៉ូ

អ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group ក្នុងពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងប្រគល់សិទ្ធិឱ្យក្រុមហ៊ុន PHG International សាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេបំផុតក្នុងប្រទេសកម្ពុជាមានតម្លៃប្រមាណ ២៦លានយូរ៉ូ ស្មើនឹងជាង ៣០លានដុល្លារអាមេរិក។

បើតាមគេហទំព័រសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៨ ខែតុលា គម្រោងនេះជាការវិយោគ១០០% ដោយក្រុមហ៊ុន Maritime Group ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ១៦០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។

គម្រោងនេះជាគម្រោងដំបូងដែលត្រូវបានទទួលស្គាល់ ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile) ខណៈផែនការទាំងមូលរួមមានការសាងសង់ទីលានប្រណាំងរថយន្ត Formula 3 កីឡា Moto Sports, Shopping Outlet និងរីសតលំដាប់អន្តរជាតិផងដែរ។

តាមកិច្ចព្រមព្រៀង គម្រោងនឹងត្រូវចាប់ផ្តើមការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងថៃ គ្រោងបើកច្រកទ្វារព្រំដែន ៤កន្លែង ឡើងវិញឆាប់ៗនេះ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអាជ្ញាធរខេត្តស្រះកែវ នៃប្រទេសថៃ បានពិភាក្សាលើការបើកច្រកព្រំដែនឡើងវិញ ដែលត្រូវបានបិទបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ១៩។ ការពិភាក្សានេះ ធ្វើឡើងរវាងមន្រ្តីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី ១៥ ខែធ្នូ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Thaiger កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ។ លទ្ធផលនៃកិច្ចប្រជុំ គឺភាគីនៃប្រទេសទាំង២ ឯកភាពគ្នាចង់បើកច្រកព្រំដែនចំនួន ៤ កន្លែងឡើងវិញ ប៉ុន្តែកាលបរិច្ឆេទបើកនៅមិនទាន់បង្ហាញ ព្រោះភាគីទាំងត្រូវពិភាក្សាបន្ត ពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាពដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ បើតាមប្រភពដដែល ច្រកព្រំដែនទាំងពីរ មានដូចជាច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។       - Video Advertisement -

ហេតុអ្វីម្ចាស់ផ្សារទំនើបនីមួយៗ បន្ដពង្រីកអាជីវកម្ម និងសង់ផ្សារបន្ថែមក្នុងអំឡុងវិបត្តិកូវីដនេះ?

សរសរដោយអ្នកវិភាគអលចនទ្រព្យឯករាជ្យលោក Eric Wong Chon Lap សកម្មភាពអាជីវកម្មផ្សារទំនើបនៅកម្ពុជា រំពឹងថានឹងងើបឡើងនៅប៉ុន្មានខែខាងមុខនេះ ព្រោះតម្រូវការរបស់អ្នកជួលតូបនៅតែមានភាពរឹងមាំ ខណៈគម្រោងផ្សារទំនើបថ្មីៗជាច្រើនគ្រោងនឹងបញ្ចប់ការសាងសង់ឆាប់ៗនេះផងដែរ។ ទាំងនេះជាសញ្ញាវិជ្ជមានរបស់អាជីវកម្មផ្សារទំនើប ស្របពេលដែលរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងទៅនេះ។ ប៉ុន្តែការងើបឡើងវិញនេះ បង្កប់នូវបញ្ហាអ្វីខ្លះ? ហើយម្ចាស់ផ្សារទំនើបនឹងអ្នកជួលតូបក្នុងផ្សារទំនើបត្រូវមានយុទ្ធសាស្ដ្រអ្វី? ជាមួយនឹងនិន្នការវិជ្ជមាននេះ ម្ចាស់ផ្សារទំនើបនីមួយៗក៏ត្រូវតែផ្លាស់យុទ្ធសាស្រ្តដែរ ដើម្បីបង្កើនភាពប្រកួតប្រជែង។ យុទ្ធសាស្ដ្រទី១ គឺការប្ដូរទម្រង់ផ្សារ ដើម្បីផ្ដល់នូវបទពិសោធន៍ប្លែកថ្មីដល់អ្នកដើរផ្សារ ដែលជាចំណុចទាក់ទាញខ្លាំងបំផុត ជាជាងផលិតផលដែលកំពុងតែដាក់លក់។ ជាក់ស្ដែង ផ្សារទំនើបត្រូវតែជាកន្លែងជួបជុំដែលបង្កើតភាពសប្បាយរីករាយ និងជាកន្លែងធ្វើសកម្មភាពរួមគ្នា ពោលគឺមិនមែនត្រឹមតែជាកន្លែងទិញឥវ៉ាន់ តែមួយមុខនោះទេ ព្រោះអាកប្បកិរិយារបស់អ្នកទិញបានផ្លាស់ប្ដូរហើយ ដោយសារតែអាជីវកម្មលក់ទំនិញអនឡាញ ឬ e-commerce។ ប៉ុន្តែ សម្រាប់ម្ចាស់អាជីវកម្ម e-commerce មិនមែនជាឧបសគ្គទេ ព្រោះបើគាត់អាចច្នៃផ្សារទំនើបឱ្យទៅជាកន្លែងដែលផ្ដល់នៅភាពសប្បាយរីករាយបាន ពោលគឺលើសពីអ្វីដែល e-commerce ផ្ដល់ឱ្យ នោះចាត់ទុកថាជាការដើរផ្លូវត្រូវ។ តាមការអង្កេតកន្លងមក ម្ចាស់អាជីវកម្មជាច្រើននៅតែចង់ពង្រីកបណ្តាញហាងរបស់ខ្លួនបន្ថែមទៀតដែរ ដើម្បីបង្ហាញវត្តមានរបស់គេក្នុងទីផ្សារឱ្យកាន់តែច្រើន ។ ទីតាំងសក្ដានុពលដែលពួកគេសម្លឹងឃើញ គឺនៅតែជាទីតាំងកណ្តាលទីក្រុងភ្នំពេញ ទោះបីជាមានតម្លៃថ្លៃក្ដី ដែលពួកគេយល់ថានឹងទទួលបានអត្ថប្រយោជន៍ច្រើន។ យុទ្ធសាស្ដ្រពង្រីកទីផ្សារនេះ ចាត់ទុកថា ជាយុទ្ធសាស្ដ្រសំខាន់ទី ២។ ចំណុចសំខាន់ដែលត្រូវតែគិត គឺការពង្រីកទីផ្សារក្នុងពេលខាងមុខរយៈពេលខ្លី […]