ទូកដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនឹងចាប់ផ្តើមនៅខែមេសា

សេវាដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដែលតភ្ជាប់ពីព្រែកព្នៅ-តាខ្មៅនឹងត្រូវដាក់ឱ្យដំណើរការនៅខែមេសា ដោយចាប់ផ្ដើមពីទូកចំនួន ២ និងចំណតចំនួន ៦។

ក្រសួងសាធារណការនិងដឹកជញ្ជូនបច្ចុប្បន្នកំពុងធ្វើការងារសាងសង់ស្ថានីយចំណតទាំង ៦ រួមមាន ស្ថានីយព្រែកព្នៅ ស្ថានីយឬស្សីកែវ ស្ថានីយផែបណ្តែតទឹក(ផ្សាររាត្រី)ស្ថានីយកំពង់ដរអីរីក្សត្រជិតNaga ស្ថានីយច្បារអំពៅ និង ស្ថានីយសួនច្បារតាខ្មៅ។

បើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម វ៉ា ស៊ឹមសុរិយា៖ “នៅខែមេសានេះ ក្រសួងនឹងបើកសេវាកម្មតែប្រាំមួយចំណតប៉ុណ្ណោះប៉ុន្តែផែនការដើមមានប្រហែល ១៦ ទៅ ១៨ចំណត។ ហើយជាដំបូងយើងនឹងចាប់ផ្តើមដំណើរការទូកចំនួន ២គ្រឿងសិនដោយក្នុងមួយគ្រឿងៗអាចដឹកមនុស្សបានប្រមាណ៦០នាក់”។

ឯកឧត្តមបានបន្តឱ្យដឹងទៀតថា ថវិកាប្រមាណ ២ លានដុល្លារត្រូវបានបម្រុងទុកសម្រាប់គម្រោងមួយនេះ។

“ការដឹកជញ្ជូនតាមផ្លូវទឹកនេះរំពឹងថានឹងជួយសម្រួលដល់ចរាចរនៅរាជធានីភ្នំពេញពីព្រោះវាផ្តល់នូវជម្រើសផ្សេងមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរពីព្រែកព្នៅនិងតាខ្មៅមកកាន់រាជធានីភ្នំពេញ” លោកបានបន្ត។

នៅដំណាក់កាលនេះក្រសួងសាធារណការនិងដឹកជញ្ជូនមិនទាន់បានបង្ហាញពីតម្លៃតារាងពេលវេលានិងព័ត៌មានលម្អិតផ្សេងទៀតនៃសេវាដឹកជញ្ជូនថ្មីនេះនៅឡើយទេ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន កម្ពុជាមាន សហគ្រាសតូចៗ និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន រួមចំណែកដល់ផលិតផលក្នុងស្រុកដល់ទៅ ៦៣%

កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០%ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ផ្គត់ផ្គង់ និងផ្ដល់សេវា ហើយកំពុងខិតខំអភិវឌ្ឍ និងវិវត្តខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យាជាដើម។ ជាក់ស្តែង សម្តេចអះអាងថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០ភាគរយលើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុបផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ ក្នុងក្របខណ្ឌអាស៊ានវិញ សម្តេចថា មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧,២% ទៅ ៩៩,៩%) […]

ចិនគ្រោងចំណាយ $១,៤ ពាន់លាន លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តហោះនៅឆ្នាំ២០២៧

រដ្ឋាភិបាលក្រុងក្វាងចូវរបស់ចិន គ្រោងនឹងចំណាយថវិកាជាង ១០ពាន់លានយន់ ($១,៤ ពាន់លាន) នៅឆ្នាំ ២០២៧ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ផ្តល់សេវា “រថយន្តហោះ” ដែលខ្ទង់ថវិកាវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយនៃការជំរុញយុទ្ធសាស្ត្ររបស់ប្រទេសចិនក្នុងការជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន យោងតាម Asia.nikkei​  ចុះផ្សាយ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០២៤។ ផែនការមហិច្ឆតានេះ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រយានជំនិះហោះហើរ ដូចជាតាក់ស៊ីតាមអាកាសជាដើម។ គម្រោងនេះផ្តោតលើការអភិវឌ្ឍប្រព័ន្ធធ្វើដំណើរថ្មីសម្រាប់មនុស្សក្នុងគន្លង “ទីគោចររយៈកម្ពស់ទាប (“low-altitude economy)” ដែលនឹងអនុវត្តឱ្យរថយន្តហោះអាចអាចដំណើរការបាន ក្រោមរយៈកម្ពស់អាកាសចរណ៍ពាណិជ្ជកម្មធម្មតាបន្តិច។ ផែនការនេះ រាប់បញ្ចូលទាំងការបង្កើតកន្លែងហោះឡើង និងចុះចតជាង ១០០កន្លែង និងការសាងសង់អាកាសយានដ្ឋានទូទៅដែលមានផ្លូវរត់ខ្លីជាងអាកាសយានដ្ឋានស៊ីវិលធម្មតា។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាខ្ពស់របស់ប្រទេសចិនសម្រាប់ឧស្សាហកម្មកម្ពស់ទាប និងគោលដៅរបស់ក្វាងចូវក្នុងការក្លាយជាមជ្ឈមណ្ឌលឈានមុខគេក្នុងវិស័យនេះ។   ក្វាងចូវគឺជាទីកន្លែងដើមរបស់ក្រុមហ៊ុនច្នៃប្រតិដ្ឋធំៗថ្មីចំនួនពីរ គឺក្រុមហ៊ុន Xpeng AeroHT និង EHang ដែលក្រុមហ៊ុនទាំងពីរនេះ ទើបនឹងបានទទួលជោគជ័យក្នុងការបង្កើតចំណាប់អារម្មណ៍ទីផ្សារយ៉ាងខ្លាំងជាមួយនឹងសមិទ្ធិផលផលិតដ្រូនលើកដាក់ទំនិញក្នុងរយៈកម្ពស់ខ្ពស់ (eVTOL) ដែលដើរដោយថាមពលអគ្គិសនី។ ប្រភេទដ្រូនប្រើអាគុយ ទាំងនេះ ដែលមានសមត្ថភាពហោះហើរ ឡើង-ចុះចតដោយគ្មានផ្លូវរត់ ត្រូវបានគេមើលឃើញថាជាដំណោះស្រាយជាក់ស្តែងសម្រាប់ការដឹកជញ្ជូនតាមទីក្រុង ជាពិសេសគឺសម្រាប់ប្រើក្នុងការលើកដាក់ទំនិញចុះនិងឡើងលើអគារខ្ពស់ៗ។ ដ្រូនពិសេសនេះមានតម្លៃចាប់ពីប្រហែល ១លានយន់ (១៣៨.០០០ដុល្លារ) eVTOL […]

រដ្ឋបើកការដ្ឋានសង់រោងចក្រទឹកស្អាតបាក់ខែងជំហាន៣ ខណៈជំហាន២សម្ពោធបើកដំណើរការជាផ្លូវការ

រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣ ត្រូវបានបើកការដ្ឋានសាងសង់ ខណៈជំហានទី២ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៥ មិថុនា ២០២៤។ នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជំហានទី២នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនៃបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្របដណ្តប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលធ្លាប់បានកើតមានដោយអន្លើនាពេលកន្លងទៅនៅក្នុងភូមិសាស្រ្តខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល”។​ គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ មានសមត្ថភាពផលិតទឹកស្អាត១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ចូលរួមបង្កើនការផលិតទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញឡើងដល់ ប្រមាណជាង៩៨ម៉ឺនគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គត់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានេះដែរ រដ្ឋក៏បានបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតប្រមាណ ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់ពីការដា្ឋនសាងសង់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០២៧ខាងមុខ។​ គួររំលឹកថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាព​ផលិត​ ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៩ មិថុនា ២០២៤។ (អានបន្ថែម) បើតាមការបញ្ជាក់របស់​ […]

បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាជាង២០០ គិតជាទឹកប្រាក់ជិត $៣ពាន់លាន

គម្រោងវិនិយោគដោយវិនិយោគិនវៀតណាម នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួន២០៨គម្រោង ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២,៩១ពាន់លានដុល្លារ។​ នេះយោងតាមការរបាយការណ៍ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្នុងបទសំភាសន៍ជាមួយទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) បានលើកឡើងថា គម្រោងវិនិយោគដោយវៀតណាម ស្ថិតនៅក្នុង​ចំណោមប្រទេសទាំង១០  ដែលមានការវិនិយោគច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា ភាគច្រើនផ្តោតលើវិស័យកសិកម្ម ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងទូរគមនាគមន៍ ។ ការបង្ហាញពីតួលេខនេះ ធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជា និងប្រទេសវៀតណាម អបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី ៥៧ ឆ្នាំ។ បើតាម ឯកអគ្គរដ្ឋទូតវៀតណាម ​កម្ពុជាមានគម្រោងវិនិយោគ ចំនួន ៣៥ នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជី​សរុបចំនួន ៧៥,៧៦លានដុល្លារ។ ជាមួយនឹងទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរកំពុងខិតខំសម្រេចឱ្យបាន​គោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។ - Video Advertisement -

វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ​ដោយមិន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​កំណត់​តម្លៃ ហើយ​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]

ថៃ កម្ពុជា វៀតណាមរួមគ្នាបើកទេសចរណ៍ផ្លូវទឹកថ្មី គ្រោងនឹងដាក់ដំណើរការពីខែវិច្ឆិកានេះតទៅ

ប្រទេស​ថៃ កំពុងជំរុញកិច្ចសហការជាមួយកម្ពុជានិងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវ​សមុទ្រ​ថ្មី​មួយ​ខ្សែ តភ្ជាប់​ប្រជុំ​កោះ​ក្បែរ​ខេត្ត​ត្រាត​ក្នុង​ប្រទេស​ថៃ​ជាមួយ​ខេត្ត​គៀនយ៉ាង​របស់​វៀតណាម ដោយឆ្លងកាត់តាម​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ គំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានប្រកាសនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលកិច្ចប្រជុំស្តីពី “ច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) – Trat Business Roadshow 2024 និងបានចុះផ្សាយដោយសារៈព័ត៌មាន Nationthailand នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។​ ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) លោក Chamnan Srisawat បាននិយាយថា “TCT កំពុងពន្លឿនការរៀបចំសន្និសីទត្រៃភាគី CVTEC ក្នុងនោះមាន ការិយាល័យពិព័ណ៌ពាណិជ្ជកម្មថៃ TCEB ជាអ្នកសហការរៀបចំ និងជាអ្នកឧបត្ថម្ភធំ។ គោលដៅចម្បងនៃការរៀបចំគម្រោងនេះ គឺដើម្បីជំរុញផ្លូវសមុទ្រតភ្ជាប់ប្រទេសទាំងបី ក្រោមចក្ខុវិស័យបង្កើត “ទីផ្សារមួយ ទិសដៅបី”។” យោងតាមអនុប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តត្រាត លោក Wiyada Suang ផ្លូវសមុទ្រថ្មីនេះ […]