ទូកដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនឹងចាប់ផ្តើមនៅខែមេសា

សេវាដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដែលតភ្ជាប់ពីព្រែកព្នៅ-តាខ្មៅនឹងត្រូវដាក់ឱ្យដំណើរការនៅខែមេសា ដោយចាប់ផ្ដើមពីទូកចំនួន ២ និងចំណតចំនួន ៦។

ក្រសួងសាធារណការនិងដឹកជញ្ជូនបច្ចុប្បន្នកំពុងធ្វើការងារសាងសង់ស្ថានីយចំណតទាំង ៦ រួមមាន ស្ថានីយព្រែកព្នៅ ស្ថានីយឬស្សីកែវ ស្ថានីយផែបណ្តែតទឹក(ផ្សាររាត្រី)ស្ថានីយកំពង់ដរអីរីក្សត្រជិតNaga ស្ថានីយច្បារអំពៅ និង ស្ថានីយសួនច្បារតាខ្មៅ។

បើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម វ៉ា ស៊ឹមសុរិយា៖ “នៅខែមេសានេះ ក្រសួងនឹងបើកសេវាកម្មតែប្រាំមួយចំណតប៉ុណ្ណោះប៉ុន្តែផែនការដើមមានប្រហែល ១៦ ទៅ ១៨ចំណត។ ហើយជាដំបូងយើងនឹងចាប់ផ្តើមដំណើរការទូកចំនួន ២គ្រឿងសិនដោយក្នុងមួយគ្រឿងៗអាចដឹកមនុស្សបានប្រមាណ៦០នាក់”។

ឯកឧត្តមបានបន្តឱ្យដឹងទៀតថា ថវិកាប្រមាណ ២ លានដុល្លារត្រូវបានបម្រុងទុកសម្រាប់គម្រោងមួយនេះ។

“ការដឹកជញ្ជូនតាមផ្លូវទឹកនេះរំពឹងថានឹងជួយសម្រួលដល់ចរាចរនៅរាជធានីភ្នំពេញពីព្រោះវាផ្តល់នូវជម្រើសផ្សេងមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរពីព្រែកព្នៅនិងតាខ្មៅមកកាន់រាជធានីភ្នំពេញ” លោកបានបន្ត។

នៅដំណាក់កាលនេះក្រសួងសាធារណការនិងដឹកជញ្ជូនមិនទាន់បានបង្ហាញពីតម្លៃតារាងពេលវេលានិងព័ត៌មានលម្អិតផ្សេងទៀតនៃសេវាដឹកជញ្ជូនថ្មីនេះនៅឡើយទេ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អេស្ប៉ាញ ចង់បង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យថាមពលខ្យល់

ក្រុមហ៊ុន Acciona Energía របស់អេស្ប៉ាញ គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងតែអនុវត្តគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុនដឹកនាំដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតថាមពល ដ៏ធំមួយនេះមានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេង​ៗគ្នាបម្រើការងារ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានបញ្ជាក់ពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុន មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជារួចមកហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Acciona Energía ជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការទាំងស្រុងអស់រយៈពេលជាង ៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។ ក្រៅពីអេស្ប៉ាញ កន្លងមក ក្រុមហ៊ុន Blue Circle របស់បារាំង ក៏ធ្លាប់មានបំណងចង់វិនិយោគលើគម្រោងទាញយកថាមពលអគ្គិសនីដោយថាមពលខ្យល់នៅកម្ពុជាផងដែរ។ ក្រុមហ៊ុននេះ បានសិក្សាលើស្ថានភាពភូមិសាស្ត្រកម្ពុជា ដែលបានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត […]

ស្ពានអាកាសភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជាង ១៦លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

ស្ពានអាកាសភ្លោះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ បានបើកដំណើរការការដ្ឋានសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលស្ពាននីមួយៗមានទទឹង ៩,៥ម៉ែត្រ បណ្ដោយតួស្ពានមានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងមានប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងមានប្រវែង ១៦១ម៉ែត្រ បើសរុបបណ្តោយស្ពានទាំងមូលមានប្រវែង ៦២២ម៉ែត្រ ខណៈគន្លងផ្លូវរត់របស់តួស្ពាននីមួយៗមានចំនួន ៣គន្លង (ទំហំ ៣,២៥ម៉ែត្រ + ៣,២៥ម៉ែត្រ + ២ម៉ែត្រ)សម្រាប់ចរាចរឯកទិស។ គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះនេះ ត្រូវបានបែងចែកជា២ ដែលស្ពានទី១ ជាផ្លូវឯកទិស មានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ រីឯស្ពានទី២ ជាផ្លូវឯកទិស មានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន […]

សហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)

សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន​  Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអឺរ៉ុប និងកំណត់ការទទួលខុសត្រូវដ៏តឹងរ៉ឹងដែលតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មត្រូវតាមដាន ផ្ទៀងផ្ទាត់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស នៅទូទាំងប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួន និងបណ្តាញផ្គត់ផ្គង់ក៏ដូចជាដៃគូអាជីវកម្មរបស់ពួកគេជាប្រចាំ នេះបើយោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីខែឧសភា។ ទេសភាពថ្មីនៃកាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន សេចក្តីសម្រេចថ្មីរបស់ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុបនេះ បង្ខំឱ្យក្រុមហ៊ុនធំ ៗ ដែលមានបុគ្គលិកចាប់ពី ១០០០នាក់ឡើងទៅ និងមានចំណូលជាសកលលើសពី ៤៥០ លានអឺរ៉ូ ត្រូវជាប់កាតព្វកិច្ចអនុវត្ត ”កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន”។ ដំណើរការអនុវត្តគោលការណ៍ទាំងនេះ នឹងតម្រូវឱ្យក្រុមហ៊ុន៖ បង្កើតភាពងាយតាមដាន (Traceability)៖ ត្រូវរៀបចំប្រព័ន្ធតាមដាន ដើម្បីមានទិន្នន័យគ្រប់ជ្រុងជ្រោយអំពីប្រភពដើម និងសមាសភាពនៃផលិតផលរបស់ខ្លួន។ វាយតម្លៃហានិភ័យ៖ កំណត់ការរំលោភបរិស្ថាន និងបញ្ហាសិទ្ធិមនុស្សដែលអាចកើតមាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ យុទ្ធសាស្ត្រកាត់បន្ថយការរំលោភបញ្ហាចីរភាព៖ បង្កើត និងអនុវត្តវិធានការដើម្បីដោះស្រាយ និងកាត់បន្ថយហានិភ័យដែលអាចនឹងនាំឱ្យមានបញ្ហារំលោភបរិស្ថាននិងបញ្ហាចីរភាព។ សមាហរណកម្មប្រតិបត្តិការសម្រាប់ចីរភាព តាមធម្មតាពីមុនមក នាយកដ្ឋាន ឬអង្គភាពក្រុមហ៊ុនដាច់ដោយឡែកពីគ្នាដែលជ្រកនៅក្រោមស្លាកយីហោនៃក្រុមហ៊ុនតែមួយ ត្រូវទទួលខុសត្រូវតាមផ្នែករបស់ខ្លួនរៀងៗខ្លួន ដូចជាបញ្ហាការអនុវត្តតាមច្បាប់ (compliance department) បញ្ហាការទទួលខុសត្រូវលើវត្ថុធាតុដើមនាំចូល  […]

ចិនជះលុយ $៤៧ពាន់លាន ផលិតបន្ទះឈីបនិងបច្ចេកវិទ្យា AI ក្នុងស្រុក ដើម្បីទប់ការរឹតបន្តឹងរបស់អាមេរិក

រដ្ឋាភិបាលចិនជះលុយប្រមាណ ៣៤៤ ពាន់លានយន់ (៤៧ ពាន់លានដុល្លារ) គាំទ្រមូលនិធិទ្រទ្រង់ផលិតផលបន្ទះឈីប semiconductor ថ្មីមួយ ក្នុងគោលបំណងជំរុញការផលិតបន្ទះឈីបក្នុងស្រុក និងជាវិធានការឆ្លើយតបនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចូលបច្ចេកវិទ្យាទំនើបពីប្រទេសចិន នេះបើយោងតាមប្រភពពី Asia.nikkei, ចុះថ្ងៃទី ២៧ ឧសភា ២០២៤។ ការវិនិយោគដ៏ច្រើនសន្ធឹកនេះ ត្រូវបានគេស្គាល់ថាជាមូលនិធិវិនិយោគឧស្សាហកម្មបន្ទះឈីបសៀគ្វីរួមបញ្ចូលគ្នារបស់ប្រទេសចិនដំណាក់កាលទី III (មូលនិធិធំដំណាក់កាលទី III) គឺជាការដំឡើងចុងក្រោយបំផុត និងធំបំផុតនៅក្នុងគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញការអនុវត្តគោលការណ៍ “ភាពគ្រប់គ្រាន់ដោយខ្លួនឯង​ = Self-Sufficiency” របស់ប្រទេសចិននៅក្នុងវិស័យបច្ចេកវិទ្យាបន្ទះឈីប។ មូលនិធិធំដំណាក់កាលទី ៣  គឺជាការដកលុយចំណាយពីថវិកាជាតិដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងស្រុកទ្រង់ទ្រាយធំ ដែលមានទំហំច្រើនលើសដំណាក់មុនៗទាំងអស់។ បង្កើតឡើងក្នុងឆ្នាំ ២០១៤ មូលនិធិធំដំណាក់កាលទី១ បានចាប់ផ្តើមជាមួយនឹងការវិនិយោគប្រមាណ $២០ពាន់លានដុល្លារ បន្ទាប់មកដំណាក់កាលទី ២ ក្នុងឆ្នាំ ២០១៩ ជាមួយនឹងទំហំថវិកាប្រមាណ $២៨,៦ពាន់លាន។ ការកើនឡើងយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការសម្រេចបាននូវភាពលេចធ្លោក្នុងស្រុកនៅក្នុងការផលិតបន្ទះឈីបដោយខ្លួនឯង។ រដ្ឋាភិបាលចិនដែលទទួលស្គាល់សារៈសំខាន់ជាយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាបន្ទះឈីប កំពុងដើរតួនាទីឈានមុខគេនៅក្នុងគំនិតផ្តួចផ្តើមនេះ។ ក្រសួងហិរញ្ញវត្ថុកាន់កាប់ភាគហ៊ុន ១៧% យ៉ាងសំខាន់នៅក្នុងមូលនិធិនេះ ខណៈដែលសាខារបស់ធនាគារអភិវឌ្ឍន៍ជាតិគ្រប់គ្រងដោយរដ្ឋចូលរួមចំណែកបន្ថែម ១០% ។   អាជ្ញាធរមូលដ្ឋានក៏ចូលរួមដែរ ដោយមានក្រុមហ៊ុនវិនិយោគបន្តពីរដ្ឋាភិបាលក្រុងសៀងហៃ […]

ទីតាំងល្អ សម្រាប់អាជីវកម្មមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលអ្នកមិនគួរមើលរំលង

ក្នុងបរិបទបំរែបំរួលសេដ្ឋកិច្ចខ្លាំង ក្នុងរយៈពេលកន្លងទៅបានធ្វើឱ្យអ្នកដែលមានបំណងបើកអាជីវកម្មតូចធំ បានផ្អាក ការបើកដំណើរជាច្រើន។ ប៉ុន្តែយើងកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ សកម្មភាពអាជីវកម្មថ្មីៗ ក៏ចាប់ផ្ដើមកំរើកឡើងវិញបណ្ដើរៗ ហើយជាពិសេសនៅក្នុងតំបន់ផ្លូវ 60 ម៉ែត្រ។ ក្នុងតំបន់ផ្លូវ 60 ម៉ែត្រនេះយើងសង្កេតឃើញថាមានទីតាំងមួយកន្លែងដែលលោកអ្នកមិនគួរមើលរំលេងនោះគឺ ផ្ទះហ្សបហោស៍ នៃបុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន។ ហេតុអ្វីបានជាផ្ទះហ្សបហោស៍នេះជាទីតាំងល្អសម្រាប់អាជីវកម្ម? ផ្ទះហ្សបហោស៍ទាំងនោះជាទីតាំងដ៏ល្អ ដោយសារតែក្នុងគម្រោងដឹស្ដា ដាយមិន មួយនេះបានសាងសង់ផ្ទះសម្រាប់អាជីវកម្ម នៅតាមបណ្ដោយផ្លូវមេក្នុងគម្រោង ដែលអនុញ្ញាតឱ្យមានចរាចណ៍ជាសាធារណៈភ្ជាប់ពីផ្លូវ 60 ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ត្រង់ចំណុចចអង្រែក្រោម។ លើសពីនេះទៅទៀតផ្ទះអាជីវម្មទាំងនេះបានសាងសង់នៅចន្លោះគម្រោងរស់នៅពីរសង់ខាងគឺ គម្រោងដឹស្ដា ដាយមិន I និង គម្រោងដឹស្ដា ដាយមិន II ដែលមានអ្នករស់នៅយ៉ាងច្រើនរួចមកហើយ។ បន្ថែមពីនោះ ផ្ទះបានសាងសង់រួច ១០០% ដោយលោកអ្នកអាចទិញភ្លាម បើកអាជីវកម្មបានភ្លាមៗ និងមានការផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងវាំងនន មួយឈុតតែម្ដង។ ក្រៅពីសក្ដានុពលក្នុងគម្រោង យើងក្រឡេកទៅមើលអំពីសក្ដានុពលនៃតំបន់ជុំវិញនៃគម្រោងវិញម្ដង ឃើញថាមានប្រជាជនរស់នៅយ៉ាងច្រើនកុះករទាំងប្រជាជនចាស់ និងប្រជាជនថ្មីដែលទើបតែមករស់នៅ ហើយក៏មានអាជីវកម្មព្រោងព្រាតនៅជុំវិញនោះស្រាប់ផងដែរ។ សូមទស្សនាជាវីដេអូ […]

ប្រឡាយ២៦០គ.មនេះ នឹងក្លាយជាប្រឡាយបប្រវត្តិសាស្រ្ត និងដំបូងបង្អស់របស់កម្ពុជា ដែលមានបាតក្រាលបេតុង

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក គម្រោងប្រព័ន្ធធារាសាស្រ្តរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ដែលមានប្រវែង ២៦០គីឡូម៉ែត្រនេះ ជាសំណង់ប្រវត្ថិសាស្រ្តនិងដំបូងបង្អស់របស់កម្ពុជា ព្រោះត្រូវបានសាងសង់ឡើងដោយមានក្រាលបេតុងបាតប្រឡាយបែបលក្ខណៈស្តង់បច្ចេកទេសទំនើប ដោយបច្ចុប្បន្នសម្រេចការសាងសង់បាន ៧៦,៧៧ភាគរយហើយ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កាលព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះដែរ សម្តេចបានចាត់ទុកថា នេះជាលើកដំបូងហើយដែលកម្ពុជាមានការសាងសង់ប្រឡាយដែលមានក្រាលបាតបេតុង ដូច្នេះគម្រោងមួយនេះ និងក្លាយគម្រោងប្រវត្ថិសាស្រ្តនិងដំបូងបង្អស់នៅកម្ពុជា។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តដ៏សំខាន់មួយនេះ មិនមែនផ្ដល់ប្រយោជន៍សម្រាប់តែការពង្វៀងទឹកចេញពីរាជធានីភ្នំពេញប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងផ្តល់ប្រយោជន៍ដល់ការស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ម៉ឺនហិកតា ក្នុងនោះរួមមានស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ជាងនេះទៅទៀត ប្រឡាយដ៏ធំសម្បើមមួយនេះ អាចធានាទឹកបានខួបប្រាំងខួបវស្សាសម្រាប់ស្រោចស្របស្រែចម្ការរបស់ពលរដ្ឋបានដល់ទៅជាង៥០ម៉ឺនហិកតា ឯណោះ។ បើតាមដំណើរចុះពិនិត្យគម្រោងរបស់សម្តេចធិបតី គិតត្រឹមថ្ងៃទី១៤ ខែមិថុនា វឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រេចបានប្រមាណ​ ៧៦% ​ដោយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ - Video Advertisement -