Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024

ក្រុមហ៊ុនដែលចូលវគ្គប្រកួតផ្តាច់ព្រាត់ចុងក្រោយ ក៏នឹងទទួលបានកិត្តិយសជាស្ថានិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឈានមុន

នៅទីក្រុងវេនខូវឺ កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុនសាជីវកម្ម Bentley System ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរឈានមុខសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024 ដែលពានរង្វាន់ប្រចាំឆ្នាំនេះ ជាការផ្តល់កិត្តិយសដ៏វិសេសវិសាលមួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតចេញពីសូហ្វវែររបស់ក្រុមហ៊ុន Bentley ដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបាន រចនា សាងសង់ និងដំណើរការ។

នៅឆ្នាំនេះ គម្រោងចំនួន 250 ត្រូវបានជ្រើសរើសសម្រិតសម្រាំងចេញពី 36 ប្រទេស។ អ្នកឈ្នះត្រូវបានជ្រើសរើសពីក្នុងចំណោមបេក្ខជនចុងក្រោយចំនួន 36 ក្រុម មកពី 12 ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយ (អានបន្ថែម) ហើយការជ្រើសរើស និងការវិនិច្ឆ័យ ត្រូវបានរៀបចំឡើងដោយក្រុមចៅក្រមឯករាជ្យក្នុងអំឡុងពេលនៃការរៀបចំ

ព្រឹត្តិការណ៍ Bentley’s Year in Infrastructure ដែលធ្វើឡើងនៅថ្ងៃទី 8 និង 9 ខែតុលា នៅទីក្រុងវេនខូវឺ ប្រទេសកាណាដា។

លោកស្រី Kristin Fallon ប្រធានផ្នែកទីផ្សារនៅ Bentley Systems បាននិយាយថា “នៅឆ្នាំនេះ យើងបានទទួលការបញ្ជូនដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ Going Digital Awards ពីអ្នកប្រើប្រាស់នៅទូទាំងពិភពលោក ដោយបង្ហាញពីគម្រោងជាមួយបច្ចេកវិទ្យាដ៏ទំនើប និងអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសាកល” ។ “ថ្ងៃនេះ យើងអបអរសាទរសមិទ្ធិផលដ៏អស្ចារ្យនៃបេក្ខភាពចុងក្រោយ និងអ្នកឈ្នះពានរង្វាន់របស់យើង។ ក្រុមដែលមានចក្ខុវិស័យទាំងនេះបានបង្ហាញពីថាមពលនៃដំណើរការឌីជីថលតាមរយៈវដ្តជីវិតនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលម្អការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ថែទាំប្រកបដោយប្រសិទ្ធិភាព”។

ខាងក្រោម គឺជាបញ្ជីបេក្ខជនដែលទទួលបានពានរង្វាន់ 2024 Going Digital Awards៖

ផ្នែកស្ពាន និងផ្លូវរូងក្រោមដី
បានទៅ ក្រុមហ៊ុន JMT – បានបង្ហាញពីបទពិសោធឌីជីថលសម្រាប់គម្រោង I-95 នៃសំណង់ឆ្លងកាត់ទន្លេ Rappahannock នៃក្រុង Fredericksburg រដ្ឋ Virginia សហរដ្ឋអាមេរិក

ផ្នែកសំណង់
បានទៅ ក្រុមហ៊ុន Proicere Ltd. – បានបង្ហាញពីគម្រោង SPRS Retreatment (SRP) Sellafield នៃក្រុង Seascale, រដ្ឋ Cumbria, ចក្រភពអង់គ្លេស

ផ្នែកសហគ្រាសវិស្វកម្ម
បានទៅ ក្រុមហ៊ុនMott MacDonald និង HDR – Ontario Line – បានបង្ហាញពីការគ្រប់គ្រងព័ត៌មាន នៅទីក្រុង Toronto, រដ្ឋ Ontario ប្រទេស Canada

ផ្នែកទីក្រុង លំហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
បានទៅ ក្រុមហ៊ុនChina ENFI Engineering Co., Ltd. – បានបង្ហាញពីគម្រោងសាងសង់ឌីជីថលនៃកន្លែងកែច្នៃសំរាម ក្នុងតំបន់ថ្មី Xiong’an នៅទីក្រុងប៉េកាំង ប្រទេសចិន

ផ្នែកខ្សែចង្វាក់ផលិត និងរោងចក្រថាមពល
បានទៅ ក្រុមហ៊ុនPowerChina ZhongNan Engineering Corporation Limited – បានបង្ហាញពីឌីជីថលភ្លោះនៃកសិដ្ឋានកង្ហាខ្យល់ផលិតអគ្គិសនីនៅសមុទ្រ (ការដ្ឋានទី១) នៅក្រុង Dongying ខេត្ត Shandong ប្រទេស China

ផ្នែកផ្លូវដែក និងឆ្លងកាត់
បានទៅ ក្រុមហ៊ុនSPL Powerlines ចក្រភពអង់គ្លេស – បង្ហាញពីខ្សែបណ្តាញមេអគ្គិសនីនៃ Midland នៅ Hertfordshire, Bedfordshire, Northamptonshire, Leicestershire, Nottinghamshire, Derbyshire និង South Yorkshire; ចក្រភពអង់គ្លេស

ផ្នែកផ្លូវថ្នល់និងផ្លូវហាយវេ
បានទៅ នាយកដ្ឋានសាធារណការ និងផ្លូវហាយវេ (DPWH) ហ្វីលីពីន– បង្ហាញពីការអនុវត្តឌីជីថលភ្លោះសម្រាប់គម្រោងផ្លូវតភ្ជាប់ ពី NLEX-SLEX នៅ Caloocan ទៅ Manila ក្រុង Metro Manila ប្រទេសហ្វីលីពីន

ផ្នែកវិស្វកម្មគ្រឿងបង្គុំ
បានទៅ ក្រុមហ៊ុនHyundai Engineering Co., Ltd. – បង្ហាញពីវិធីសាស្រ្តគំរូពិតថ្មីសម្រាប់គ្រឿងបង្គុំដែករោងចក្រ ដោយប្រើ STAAD API នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ផ្នែកកម្មវិធីគំរូ និងវិភាគស្រទាប់ដី
បានទៅ ក្រុមហ៊ុនSpark និង WSP – បង្ហាញពី North East Link Central Package នៅទីក្រុង Melbourne និង Victoriaប្រទេសអូស្រ្តាលី

ផ្នែកសិក្សាស្រង់ទិន្នន័យ និងតាមដាន
នាយកដ្ឋានផ្គត់ផ្គង់ទឹកចិន– បង្ហាញពីគម្រោងឌីជីថលភ្លោះ នៃអាងទឹក Ex-Sham Shui Po Service Reservoir, សង្កាត់ Kowloon ទីក្រុង Hong Kong SAR ប្រទេសចិន

ផ្នែកបញ្ជូន និងការចែកចាយថាមពល
ក្រុមហ៊ុនSouthwest Electric Power Design Institute Co., Ltd. របស់ China Power Engineering Consulting Group – បង្ហាញពីកម្មវិធីឌីជីថលវដ្តជីវិតពេញលេញនៃស្ថានីយបំលែង Butuo ±800kV, ក្នុងសង្កាត់ Liangshan ខេត្ត Sichuan ប្រទេសចិន

ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងប្រព្រឹត្តិកម្មទឹកកខ្វក់
ក្រុមហ៊ុនBasic Sanitation Utility Company of the State of São Paulo – Sabesp – បង្ហាញពីគម្រោង INTEGRA 4.0 ការផ្លាស់ប្តូរវប្បធម៌តាមរយៈឌីជីថលនីយកម្ម នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល

ការផ្តល់ពានរង្វាន់កិត្តិយសជាស្ថាបនិក

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Bentley ក៏បានទទួលស្គាល់គម្រោងចំនួន 16 ដើម្បីក្លាយជាស្ថាបនិកកិត្តិយស តាមរយៈការបង្ហាញពីគំរូស្នាដៃថ្មីដែលមិនធ្លាប់មានពីមុនរបស់បុគ្គល ឬអង្គភាពក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ 2024 នេះ ដែលវាឆ្លុះបញ្ចាំងពីបេសកកម្មរបស់ពួកគេក្នុងការប្រើប្រាស់សូហ្វវែររបស់ Bentley ប្រកបដោយភាពច្នៃប្រឌិតដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោកដើម្បីឱ្យមនុស្សជាតិទទួលបានគុណភាពជីវិតកាន់តែប្រសើរ។

អ្នកទទួលកិត្តិយសជាស្ថាបនិកប្រចាំឆ្នាំ 2024 រួមមាន៖

  • ក្រុមហ៊ុនQK4, Inc. – បង្ហាញពីលេចធ្លោនៃការប្រើឌីជីថល Survey ក្នុងការតភ្ជាប់ស្ពាន Kentucky ក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក
  • ក្រុមហ៊ុនTecne Systra – Sws Advanced Tunneling Srl – បង្ហាញពីការអនុវត្តឌីជីថលនៅក្នុងការវាយតម្លៃ និងស្តារផ្លូវរូងក្រោមដី ក្នុងប្រទេសអ៊ីតាលី
  • អាជ្ញាធរអាកាសយានដ្ឋានក្វាងទុង– បង្ហាញពីកម្មវិធីច្នៃប្រឌិតឌីជីថលនៃគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិក្វាងចូវ Baiyun ដំណាក់កាលទី III ទីក្រុងក្វាងចូវ ប្រទេសចិន
  • អាជ្ញាធរអាកាសយានដ្ឋានក្វាងទុង – បង្ហាញពីកម្មវិធីច្នៃប្រឌិតឌីជីថលនៃគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិក្វាងចូវ Baiyun ដំណាក់កាលទី III ទីក្រុងក្វាងចូវ ប្រទេសចិន
  • ក្រុមហ៊ុន Monir Precision Monitoring – Samantha Ford បង្ហាញពីគម្រោងផ្លូវ 31 Parliament ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការត្រួតពិនិត្យការជីករុករក នៅទីក្រុង Toronto រដ្ឋ Ontario ប្រទេសកាណាដា
  • ក្រុមហ៊ុន Greenman-Pedersen Inc. – បង្ហាញពីគម្រោងស្ពាន Brooklyn ដែលរក្សាបាននូវចីរភាពនៃឆ្នេរច្រាំង Montgomery
  • ក្រុមហ៊ុនArcadis – បង្ហាញពីការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៃខេមប៊្រីដភាគខាងត្បូង
  • សហគមន៍Communaute d’Agglomeration Pau Beam Pyrenees (CAPBP) – បង្ហាញពីគម្រោងពហុបំណងនៃទីក្រុងជាលក្ខណៈឌីជីថលភ្លោះរបស់សហគមន៍ក្នុងក្រុង Pau Bearn Pyrenees
  • ក្រុមហ៊ុនPT Wijaya Karya – បង្ហាញពីភាពលេចធ្លោនៃការតភ្ជាប់ផ្លូវ នៃរដ្ឋធានីថ្មី ណូសានតារា របស់ប្រទេសឥណ្ឌូនេស៊ី
  • ក្រុមហ៊ុនPT SMG Consultants Indonesia – បង្ហាញពីនវានុវត្តនៃការផ្លាស់ប្តូរនៅភាគខាងត្បូងស៊ូឡាវីស៊ី ដើម្បីរុករករ៉ែ  Nickel­ Cobalt
  • សាកលវិទ្យាល័យCanterbury បានបង្ហាញពីគំរូនៃការបញ្ចូលភូគព្ភសាស្ត្រដែលមើលឃើញក្នុងលំហ និងដាក់បញ្ចូលទៅក្នុងវគ្គសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ
  • មន្ទីរពិសោធន៍Macquarie Geotechnical បានបង្ហាញពីគំរូនៃភាពពិតនៃមាត្រដ្ឋានក្រោមដីតាមរយៈការលើកកម្ពស់ទិន្នន័យកាន់តែជាក់លាក់ និងទូលំទូលាយ
  • ក្រុមហ៊ុន Exo – បង្ហាញពីគ្រឿងបង្គុំដ៏មានស្ថិរភាពនៃបណ្តាញបញ្ជូនថាមពល
  • ក្រុមហ៊ុន PUB, Singapore’s National Water Agency – បង្ហាញពីភាពជាក់លាក់នៃឌីជីថលភ្លោះដែលអាចចាប់យកជាស្វ័យប្រវត្តិនិងប្រមូលផ្តុំសម្រាប់ទីក្រុងសិង្ហបុរី
  • ក្រុមហ៊ុន Maynilad Water Services – បង្ហាញពីភាពច្នៃប្រឌិតនៃការរចនាជាក្រុមដោយប្រើកម្មវិធី OpenFlows WaterGEMS សម្រាប់ការចែកចាយទឹកប្រើឡើងវិញដោយផ្ទាល់ដោយភាពបត់បែន នៃទីក្រុង Parafiaque City ប្រទេស Philippines
  • អង្គភាពពន្លត់អគ្គីភ័យ Dublin Fire Brigade – បង្ហាញពីភាពប៉ិនប្រសពនៃការប្រើឌីជីថលភ្លោះក្នុងការឆ្លើយតបក្នុងគ្រាអាសន្ន

 សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Bentley នៃព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល និងពានរង្វាន់ឌីជីថលភ្លោះ សូមចូលទៅកាន់តំណភ្ជាប់នៅទីនេះ https://www.bentley.com/yii/welcome/

សម្រាប់ការបរិយាយលម្អិតអំពីគម្រោងដែលបានជ្រើសរើស នឹងមានបញ្ចូលនៅក្នុងសៀវភៅហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ 2024 របស់ Bentley ដែលនឹងធ្វើការបោះផ្សាយនៅដើមឆ្នាំ 2025។ ហើយសម្រាប់សៀវភៅដែលបានបោះផ្សាយនៃឆ្នាំកន្លងមក គឺអាចទាញយកមកអានបាននៅក្នុងតំណភ្ជាប់នេះ https://www.yearininfrastructure-digital.com/yearininfrastructure/library/

រូបថត៖ ក្រុមហ៊ុន Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ 2024 Going Digital Awards នៅថ្ងៃទី 9 តុលា 2024 ទីក្រុង Vancouver ប្រទេសកាណាដា

អំពីក្រុមហ៊ុន Bentley Systems

Bentley Systems (ចុះបញ្ជីហ៊ុន Nasdaq: BSY) គឺជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ដ ដែលផ្តល់កម្មវិធីច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញសាកលលោក – ដោយផ្តោតទាំងសេដ្ឋកិច្ច និងបរិស្ថានពិភពលោក។ ដំណោះស្រាយឈានមុខគេផ្នែកកម្មវិធីកុំព្យូទ័រក្នុងឧស្សាហកម្មរបស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គភាពគ្រប់ទម្រង់ ប្រើប្រាស់សម្រាប់ការរចនា សាងសង់ និងប្រតិបត្តិការគម្រោងក្រោយសាងសង់បញ្ចប់ ដូចជាផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន ទឹកស្អាត និងទឹកកខ្វក់ សាធារណការ ទឹក-ភ្លើង អគារ ទីធ្លាសាធារណៈ ឧស្សាហកម្មរ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ល។ ការផ្តល់ជូនរបស់យើងដែលដំណើរការដោយ iTwin Platform សម្រាប់ឌីជីថលភ្លោះហេដ្ឋារចនាសម្ព័ន្ធ រួមមានកម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងរូបនិម្មិត កម្មវិធី Seequent សម្រាប់អ្នកជំនាញភូមិសាស្ត្រ និង Bentley Infrastructure Cloud គ្របដណ្តប់លើ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និង AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក 5,000 របស់ Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង $1 ពាន់លានដុល្លារនៅក្នុង 194 ប្រទេស។

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, iTwin Experience, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Bentley Press: Chris Phillips, PR@news.bentley.com
Bentley Investors: Eric Boyer, ir@bentley.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទទួលអារម្មណ៍ពិត៖ កម្មវិធី 3D ដ៏អស្ចារ្យនាំមកនូវអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ

 ដោយ Sean O’Neill លោក Greg Demchak ឈរនៅមុខអេក្រង់ LED ដ៏ធំមួយនៅក្នុងបន្ទប់ងងឹតនៃព្រឹត្តិការណ៍ Year in Infrastructure ដែលរៀបចំឡើងក្នុងសណ្ឋាគារមួយនៅទីក្រុងវ៉ាន់ខូវឺ។ ជាមួយនឹងដៃបញ្ជាហ្គេម និងក្តារចុច គាត់បានបញ្ជូន​ទស្សនិកជន​របស់​គាត់ឱ្យទៅដល់ទីក្រុង Barcelona តាមរយៈ​គំរូ​ឌីជីថល​ទីក្រុង។ អេក្រង់ភ្លឺផ្លេកបានបង្ហាញពីទិដ្ឋភាពទីក្រុងដ៏​ល្បីល្បាញ របស់​អេស្ប៉ាញ “manzanas” ដែលជាប្លុកអគារអដ្ឋកោណជាបន្ទាត់ក្រឡាចត្រង្គ រចនាដោយអ្នករៀបចំផែនការទីក្រុងដែលមានចក្ខុវិស័យក្នុងសតវត្សទី19 លោក Ildefons Cerda ។ លោក Greg Demchak បានពង្រីករូប 3D នៃការដ្ឋានសំណង់ថ្មីនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដោយទាញបង្ហាញលម្អិតតាំងពីក្នុងបន្ទប់ និងច្រកផ្លូវដើរនានារបស់អគារដែលបានគ្រោងទុកនៅពេលសាងសង់ហើយ។ គាត់​បានស្វែង​យល់ពីរចនាបថ ដោយ​វាយតម្លៃ​ពី​របៀប​ដែល​គម្រោង​នេះ​ត្រូវសម្របនឹង​ប្រវត្តិសាស្រ្តទីក្រុងដែលមានងទម្រង់ជាក្រឡាចត្រង្គ ហើយ​ថែមទាំង​បាន​ពិនិត្យ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដីដែលនៅខាងក្រោម​គ្រឹះ—ការស្វែងយល់ ទាំងអស់នេះ គឺ​មិន​ចាំបាច់ចុះទៅដល់​ទីតាំងផ្ទាល់នោះទេ។ នេះមិនមែនជាការចម្លងតាមលក្ខណៈវិទ្យាសាស្ត្រទេ វា​គឺ​ជា​ការ​សម្លឹង​មើល​ទៅ​ក្នុង​វេទិកា​បើក​ចំហ​ថ្មី​សម្រាប់​ការ​បង្ហាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ភ្លោះ។ ដំណោះស្រាយរូបភាពបង្ហាញក្នុងកម្រិតខ្ពស់ថ្មីត្រូវបានបង្កើតឡើងដោយកម្មវិធី Bentley Systems ដែលជាកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងរួមបញ្ចូលប្លង់និមិត្តពិតជាក់ស្តែងជាមួយនឹងទិន្នន័យភូមិសាស្ត្រ បូករួមព័ត៌មានលម្អិតផ្នែកវិស្វកម្ម និងព័ត៌មានផ្សេងទៀតដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវទិដ្ឋភាពអន្តរកម្មពេញលេញនៃគម្រោងរបស់គេ។ លោក Demchak ជានាយករង Emerging Technologies […]

ចិនកំពុងពន្លឿនបញ្ចប់ការអភិវឌ្ឍន៍បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជាត្រឹមឆ្នាំ២០២៥

ស្ថិតក្នុងដំណាក់កាលនៃការវិវត្តន៍ខ្លួនទៅរកសម័យបច្ចេកវិទ្យាឌីជីថល ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជី វិនិយោគិនចិនកំពុងតែពន្លឿនបញ្ចប់ការសាងសង់បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆិតានេះ មានគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់ប្រព័ន្ធអ៊ីនធើណែតឱ្យបាន ១០០ភាគរយ នៅក្នុងទីក្រុង និង ៧០ភាគរយ នៅតំបន់ជនបទ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Wang Winpin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម Wang បានលើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកវិនិយោគចិនក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា។ ឯកឧត្តម បាននិយាយថា “ភាគីចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់បណ្តាញទូរស័ព្ទចល័តនៅកម្ពុជា និងបានធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្របដណ្តប់ទូទាំងប្រទេស”។ វេទិកានេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវិនិយោគលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជាកត្តាចាំបាច់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ ឯកឧត្តម Wang ក៏មិនភ្លេចធ្វើការកោតសរសើរដល់វិនិយោគិនចិន សម្រាប់តួនាទីរបស់ពួកគេក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពច្នៃប្រឌិតដូចជា បញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យា(Cloud) និងប្រព័ន្ធទូទាត់រហ័សលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងនៅក្នុងវេទិកានេះ ដោយបានបង្ហាញឱ្យឃើញពីរបៀបដែលបច្ចេកវិទ្យាឌីជីថលទាំងនេះជួយជំរុញការច្នៃប្រឌិតថ្មីៗ ដែលជំរុញផលិតភាព និងប្រសិទ្ធភាព។ ឯកឧត្តមឧបនាយក បានគូសបញ្ជាក់បន្ថែមថា “សម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ នៅពេលដែលការវិនិយោគលើបច្ចេកវិទ្យាបន្តហូរចូលប្រទេសកម្ពុជា ប្រជាជាតិបានត្រៀមខ្លួនសម្រាប់ដំណាក់កាលផ្លាស់ប្តូរដែលមានបំណងភ្ជាប់ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាពជាមួយសេដ្ឋកិច្ចពិភពលោក។ - Video Advertisement -

Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស

Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ […]

សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន

កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ  2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]

ប្រវត្តិជោគជ័យរបស់ Bentley: 40 ឆ្នាំមុន បងប្អូនប្រុសក្នុងត្រកូល Bentley បានចាប់ផ្តើមក្រុមហ៊ុន Software ដែលជួយផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សយើងសព្វថ្ងៃ

បងប្អូនប្រុសប្រាំនាក់ដែលចូលចិត្តការងារកុំព្យូទ័រកាលពី៤០ឆ្នាំមុន បានបង្ហាញពីសក្តានុពលរបស់ខ្លួនចាប់យកគំនិតដ៏អង់អាចក្នុងការបង្កើតកម្មវិធីសូហ្វវែរ ដែលអាចផ្លាស់ប្តូរពីរបៀបការងារដែលស្ថាបត្យករ និងវិស្វករ រៀបចំបង្កើតគម្រោងប្លង់សាងសង់។ អ្នកទាំងប្រាំបានចំណាយពេល ៤ទសវត្សរ៍ចុងក្រោយនេះ ដើម្បីបង្កើតកម្មវិធីវិស្វកម្មសំខាន់ៗជាច្រើន ដែលបានជួយដល់ស្ថាបត្យករ និងវិស្វករក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក ដែលធ្វើឱ្យផ្លូវ ស្ពាន និងគ្រឿងបង្គុំធំៗកាន់តែមានភាពធន់រឹងមាំ និងសុវត្ថិភាព ហើយធនធានធម្មជាតិ និងថាមពល កាន់តែមាននិរន្តរភាព ធ្វើឱ្យសហគមន៍រស់នៅសម្រាប់អនាគតមនុស្សមានការផ្លាស់ប្តូរកាន់តែប្រសើរ។ អ្វីដែលអស្ចារ្យជាប្រវត្តិសាស្រ្តនៃការបង្កើតកម្មវិធីកុំព្យូទ័រសម្រាប់ការងារវិស្វកម្មរបស់ពួកគាត់ គឺចាប់ផ្តើមក្រោយវត្តមានកុំព្យូទ័រផ្ទាល់ខ្លួនដំបូង ដែលបានដាក់ឱ្យប្រើត្រឹមតែពីរបីឆ្នាំក្រោយប៉ុណ្ណោះ ដែលកាលនោះលោក Barry និង Keith Bentley បានផ្តួចផ្តើមបង្កើតក្រុមហ៊ុន Bentley Systems នៅទីក្រុង Philadelphia នៃសង្កាត់មួយនៅជាយក្រុងក្នុងឆ្នាំ 1984។ ក្រោយមកបងប្អូនប្រុសរបស់ពួកគាត់ ៣នាក់បន្ថែមទៀត គឺលោក Greg, Ray និង Scott Bentley បានចូលទៅចាប់ដៃក្នុងការដឹកនាំក្រុមហ៊ុនបន្ថែម។ បងប្អូនទាំង៥ ជឿថា ពួកគេអាចផ្លាស់ប្តូរកន្លែងឬរបៀបការងារនៃការរចនាប្លង់ស្ថាបត្យកម្ម និងប្លង់វិស្វកម្ម ពីប្រើក្រដាសគូសដោយមនុស្សនៅក្នុងបន្ទប់ព្រាងប្លង់ ទៅជាកម្មវិធីកុំព្យូទ័រមេធំមួយនៅលើតុ។ ដំបូងឡើយ ពួកគាត់មិនមានផែនការអាជីវកម្មអ្វីនោះទេ ហើយពេលនោះ លោក Barry និយាយទាំងអស់សំណើចថា “ជាការលះបង់របស់ពួកយើង […]

មរតកភណ្ឌអនាគត Noida: អាកាសយានដ្ឋាន Jewar កំណត់គោលដៅក្លាយជាអាកាសយានបៃតងរបស់ឥណ្ឌា

នេះជារបៀបដែលគំរូឌីជីថល 3D បង្ហាញពីការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់អាកាសយានដ្ឋាន Noida របស់ឥណ្ឌា ដែលនឹងក្លាយជាដំបូងបង្អស់របស់ឥណ្ឌាមិនបំភាយឧស្ម័នពុល រដ្ឋ Uttar Pradesh របស់ឥណ្ឌាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងមួយក្នុងគោលបំណងកំណត់ឡើងវិញ​នូវ​អនាគត​នៃ​ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសឥណ្ឌា។ អាកាសយានដ្ឋានអន្តរជាតិ Noida ដែលត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋាន Jewar កំពុងកំណត់ស្តង់ដារថ្មីជាអាកាសយានដ្ឋាន​ធំបំផុត​របស់​ប្រទេស និង​ជាលើកដំបូងរបស់ខ្លួនដើម្បីសម្រេចឲ្យបានការបំបាត់ការបំភាយឧស្ម័នពុលទាំងស្រុង ហើយគម្រោង​ដំបូង​នេះនឹងក្លាយគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យអាកាសចរណ៍ផងដែរ។ លាតសន្ធឹងលើផ្ទៃដី 5,000 ហិកតា និងត្រូវបានអភិវឌ្ឍជា ៤ដំណាក់កាល អាកាសយានដ្ឋាន Jewar ត្រូវបានគេរំពឹងថានឹងក្លាយជាភាពអស្ចារ្យនៃវិស្វកម្មទំនើប និងការគ្រប់គ្រងបរិស្ថាន។ ការរចនានេះរួមមានផ្លូវរត់ និង​អគារស្ថានីយ​ទំនើប​ចំនួនពីរ ដែលធានាថាវាអាចបម្រើអ្នកដំណើរប្រមាណ 120 លាន​នាក់​ជារៀងរាល់ឆ្នាំ​នៅពេល​ឈាន​ដល់​សមត្ថភាពប្រតិបត្តិការពេញលេញ។ គំនិតចម្បងនៃស្ថាបត្យកម្ម និងប្រតិបត្តិការរបស់ខ្លួន អាកាសយានដ្ឋាន Jewar រួមបញ្ចូល​​វិធីសាស្រ្ត​ពេញលេញក្នុង​ការគ្រប់គ្រងទឹក ដែលរួមបញ្ចូលទាំងបណ្តាញទំនើបសម្រាប់ទឹកស្អាត ទឹកកខ្វក់ និងទឹកជំនន់ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ប្រមូលផ្តុំ និងប្រើប្រាស់ទឹកឡើងវិញប្រកបដោយប្រសិទ្ធភាព ខណៈដែលវាបាន​ផ្តល់នូវវិធីសាស្រ្តគ្រប់គ្រាន់ក្នុងការការពារទឹកជំនន់។ លក្ខណៈពិសេស​នៃការច្នៃប្រឌិត​បែប​នេះ​មាន​គោលបំណង​ការពារ​ទឹកជំនន់​យ៉ាងហោចណាស់បាន 100 ឆ្នាំទៅ ខណៈពេលដែលវាអាចកាត់បន្ថយតម្រូវការប្រភពទឹកខាងក្រៅបានរហូតដល់ទៅ 90,000 ម៉ែត្រគូបក្នុងមួយឆ្នាំ។ ការបង្កើតប្លង់មេសម្រាប់អាកាសយានដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាននេះតម្រូវឱ្យយកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេសក្នុងការរចនាគ្រឿងបរិក្ខារស្មុគស្មាញរបស់វា។ Ramboll India ប្រើប្រាស់ OpenFlows និង […]