មកស្គាល់ក្រុមហ៊ុនខ្លាំងទាំង 36 ប្រកួតយកពានរង្វាន់ 2025 Going Digital Awards នៅអាំស្ទែដាំ

កម្មវិធីអបអរសាទរពានរង្វាន់វានុវត្តននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោកឈានមុខ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 16 ខែតុលា ក្នុងសន្និសីទ Bentley’s 2025 Year in Infrastructure នៅទីក្រុង Amsterdam 

នៅទីក្រុង EXTON, រដ្ឋPennsylvanian. –ក្រុមហ៊ុនសារជីវកម្ម Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃទី 5 ខែសីហា ឆ្នាំ 2025 បាន​ប្រកាស​អ្នកជាប់វគ្គជម្រុះចុងក្រោយដើម្បីប្រកួតយកពានរង្វាន់ Going Digital Awards ឆ្នាំ 2025។ ការប្រារព្ធកម្មវិធីប្រកួតយកពានរង្វាន់នេះ គឺផ្តើមចេញពីស្នាដៃ ឬសមិទ្ធិផលដ៏អស្ចារ្យរបស់វិស្វករ និងក្រុមការងារនៃគម្រោង​ក្នុងការ​ជំរុញការងារ​ហេដ្ឋា​រចនាសម្ព័ន្ធដើម្បី​គុណភាព​ជីវិតមនុស្សរស់នៅកាន់តែប្រសើរតាមរយៈការច្នៃប្រឌិតចេញពីឌីជីថល។

អ្នកជាប់វគ្គជម្រុះពានរង្វាន់ Going Digital Awards ឆ្នាំ2025 នេះ សុទ្ធតែបានបង្ហាញ​ពីដំណោះស្រាយ​ការងារ​វិស្វកម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធដែល​ឈានមុខគេ របស់ក្រុមហ៊ុនសាងសង់ និងម្ចាស់គម្រោង ដែលជាអ្នកប្រើប្រាស់ ដោយប្រែក្លាយពីសំណង់ ទៅជាទ្រព្យសម្បត្តិប្រប្រើប្រាស់យ៉ាងសកម្ម។

អ្នកជាប់វគ្គជម្រុះចុងក្រោយនៅទូទាំង 12 ប្រភេទ ត្រូវបានជ្រើសរើសដោយក្រុមឯករាជ្យ​នៃ​អ្នក​ជំនាញ​ឧស្សាហកម្ម​សកលចេញពីក្នុងចំណោមអ្នកប្រកួតជិត 250បេក្ខជន មកពី 47 ប្រទេសជុំវិញពិភពលោក។

លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាព និងអប់រំរបស់ Bentley Systems បាននិយាយថា “យើងត្រូវបានជំរុញលើកទឹកចិត្តតាមរយៈគំនិតច្នៃប្រឌិតរបស់​អ្នក​ជំនាញ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលបានបន្ត​ផ្តល់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់តែប្រសើរ និងធន់ជាងមុន ទោះបី​ជាមាន​បញ្ហា​ប្រឈម​ជាសាកល​ជាច្រើន រាប់​ចាប់​ពី​ការប្រែប្រួល​អាកាសធាតុ​រហូត​ដល់​កង្វះ​កម្លាំង​ពលកម្ម​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធក៏ដោយ”។ “អ្នកឈ្នះពានរង្វាន់ Going Digital Awards នៅឆ្នាំនេះ បង្ហាញពីភាពជឿនលឿននៃឥទ្ធិពលជាក់ស្តែងចេញពីបច្ចេកវិទ្យា AI និងឌីជីថលភ្លោះ និង​អ្វីៗ​ជាច្រើន​ទៀត​ដែលកំពុងមាន​នៅក្នុង​ការជំរុញ​ផលិតភាព​ និង​ភាពធន់កាន់តែច្រើននៅទូទាំងវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធ។”

អ្នកជាប់វគ្គជម្រុះចុងក្រោយនឹងបង្ហាញស្នាដៃគម្រោងរបស់ពួកគេនៅក្នុងសន្និសីទ Bentley’s Year in Infrastructure នៅទីក្រុង Amsterdam ដោយអ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 16 ខែតុលា។ ការប្រមូល​ផ្តុំជាសកលនៃអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធនេះបង្ហាញពីនិន្នាការ និង​បច្ចេកវិទ្យា​ដែល​បង្កើត​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ។

បេក្ខភាពជាប់វគ្គប្រកួតជម្រុះចុងក្រោយនៅក្នុងកម្មវិធី Going Digital Awards ឆ្នាំ 2025 មានឈ្មោះដូចខាងក្រោមទៅតាមប្រភេទនៃពានរង្វាន់នីមួយៗ៖

ស្ពាន និងផ្លូវរូងក្រោមដី 

  • ក្រុមហ៊ុន Italferr SpA (អ៊ីតាលី) – ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​ការគ្រប់គ្រង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឱ្យកាន់តែប្រសើរឡើង
  • ក្រុមហ៊ុន Pennoni (សហរដ្ឋអាមេរិក) – បង្ហាញពីគម្រោង Landing CAP Project របស់ I-95 Penn
  • ក្រុមហ៊ុន Sener (ប្រេស៊ីល) – បង្ហាញពីគម្រោងស្ពាន Salvador-Ilha de Itaparica

ទីក្រុង ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ 

  • ក្រុមហ៊ុន Adax Consultoria em Tecnologia da Informação Ltda. តំណាងឱ្យ Unidade Gestora de Projetos Especiais (ប្រេស៊ីល) – បង្ហាញពីកម្មវិធីសង្គម និងបរិស្ថានសម្រាប់ Manaus និង Interior (Prosamin+)
  • ក្រុមហ៊ុន MMI Planning & Engineering Institute IX Co., Ltd. (ប្រទេសចិន) – ជាអ្នកបោះត្រាដល់កម្មវិធីសិក្ខាសាលាសម្រាប់គម្រោងសួនឧស្សាហកម្មផលិតភាពវៃឆ្លាត ប្រកបដោយវិបុលភាព នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យារថយន្ត Changchun
  • ក្រុមហ៊ុន Voyants Solutions Private Ltd. (ឥណ្ឌា) – បង្ហាញពីការរៀបចំផែនការមេ និងការ​រចនា​លម្អិត និងការគ្រប់គ្រងគម្រោងនៃទីប្រជុំជន Atal Puram ក្នុងទីក្រុង Agra ប្រទេសឥណ្ឌា

សំណង់ 

  • ក្រុមហ៊ុន ACCIONA (អូស្ត្រាលី) – បង្ហាញពីការបំប្លែងគម្រោងហេដ្ឋារចនាសម្ព័ន្ធ 4D តាមរយៈ iModel នៅលើផ្លូវក្រវាត់ M80 របស់ទីក្រុងមែលប៊ន
  • ក្រុមហ៊ុន Deloitte និង Vale ( ប្រេស៊ីល) – បង្ហាញពី Synchro 4D ផ្តល់​ថាមពល​ដល់​រោង​ចក្រ​ផលិត​ធ្យូងថ្មដំបូងគេរបស់ពិភពលោក
  • ក្រុមហ៊ុន Italferr SpA (អ៊ីតាលី) – បង្ហាញការដ្ឋានសំណង់ឌីជីថល ៤.០ ប្រកបដោយភាពច្នៃប្រឌិត និងការត្រួតពិនិត្យវឌ្ឍនភាពការងារ
  • ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Mortenson / McCarthy (សហរដ្ឋអាមេរិក) – បង្ហាញពីរមណីយដ្ឋាន និងមជ្ឈមណ្ឌលសន្និបាត Gaylord Pacific

ផលិតកម្មថាមពល 

  • ក្រុមហ៊ុន Baosteel Engineering & Technology Group Co., Ltd. (ប្រទេសចិន) – បង្ហាញពីគម្រោង​សំណង់​ឆ្លាតវៃ​ឌីជីថល​សម្រាប់​រោងចក្រ​ដែក​ដោយ​ផ្អែក​លើបច្ចេកវិទ្យា Bentley
  • ក្រុមហ៊ុន PT Wijaya Karya (Persero) Tbk (ឥណ្ឌូណេស៊ី) – បង្ហាញពីឥន្ធនៈដែលបានមកពីការកាកសំណល់ (RDF) Rorotan – ការត្រួសត្រាយ​នូវ​កាកសំណល់​ប្រកប​ដោយ​និរន្តរភាព​ចំពោះ​ដំណោះស្រាយ​ថាមពល
  • ក្រុមហ៊ុន Shanghai Investigation, Design & Research Institute Co., Ltd. (ប្រទេសចិន) – បង្ហាញពីសមត្ថភាពវាស់វែង និងការរចនានៃស្ថានីយ​ថាមពល​បូម-ស្តុក​ដំបូង​គេបំផុតរបស់​ប្រទេសចិន នៅក្នុងតំបន់ Karst ដ៏ស្មុគស្មាញមួយ – ស្ថានីយថាមពលបូម-ផ្ទុកស្ថិតនៅសង្កាត Caiziba នៅ Fengjie ទីក្រុង Chongqing

គំរូភូមិសាស្ត្រ និងគំរូពិត 

  • អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) (អារ៉ាប៊ីសាអូឌីត) – បង្ហាញពីវេទិកាទិន្នន័យនៅក្នុងទីក្រុង Manarah
  • ក្រុមហ៊ុន Haskoning (ចក្រភពអង់គ្លេស) – បង្ហាញពីរបៀបត្រួតពិនិត្យរបស់ Holyhead Deepwater Jetty
  • ក្រុមហ៊ុន Mott MacDonald (ចក្រភពអង់គ្លេស) – បង្ហាញពីការវាស់វែងស្ថានភាពសំណង់ នៅ Bristol Harbor ជាមួយនឹងវេទិកាភូមិសាស្ត្រ 3D

ការគ្រប់គ្រងគម្រោង 

  • ក្រុមហ៊ុន Egis (ប្រទេសបារាំង) – បង្ហាញពីគម្រោង Canal Seine Nord Europe
  • ក្រុមហ៊ុន Foth Infrastructure & Environment, LLC (សហរដ្ឋអាមេរិក) – បង្ហាញពីគម្រោងស្ពានទន្លេ Mississippi នៅ Lansing
  • ក្រុមហ៊ុន Italferr SpA (អ៊ីតាលី) – បង្ហាញពីការតភ្ជាប់ផ្លូវដែក Palermo-Catania-Messina ថ្មី

ផ្លូវដែក និងកន្លែងឆ្លងកាត់

  • ទីភ្នាក់ងារបណ្តាញផ្លូវដែក (ចក្រភពអង់គ្លេស) – បង្ហាញពីការផ្លាស់ប្តូរឌីជីថលផ្លូវរូងក្រោមដី Severn
  • ក្រុមហ៊ុន PT Kereta Api Indonesia (Persero) (ឥណ្ឌូនេស៊ី) – បង្ហាញពី​ហេដ្ឋា​រចនាសម្ព័ន្ធ​ឆ្លាតវៃ​ដោយ KAI & AssetWise Linear Analytics
  • ក្រុមហ៊ុន PT Waskita Karya (Persero) Tbk (ឥណ្ឌូនេស៊ី) – បង្ហាញពីហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ៖ ការផ្លាស់ប្តូរឌីជីថលនៃ LRT Jakarta ក្នុងដំណាក់កាល 1B

ផ្លូវថ្នល់និងផ្លូវហាយវេ 

  • ក្រុមហ៊ុន Acardis (អូស្ត្រាលី) – បង្ហាញពីការធ្វើឱ្យប្រសើរឡើងនៃផ្លូវល្បឿនលឿន Warringah
  • ក្រុមហ៊ុន Jabatan Kerja Raya Sarawak (JKRS) (ម៉ាឡេស៊ី) – បង្ហាញពីគម្រោង Sarawak Sabah Link Road ដំណាក់កាលទី 2
  • ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation Ltd. (ប្រទេសចិន) – បង្ហាញពី​ផ្លូវ​អេកូឡូស៊ី​ពី​ទឹកជ្រោះឆ្លងជាតិ Detian ទៅព្រំដែន Shuolong

វិស្វកម្មគ្រឿងបង្គុំ 

  • វិស្វករ AVS | ស្ថាបត្យករ ISID៖ Nikhil Mahashure និងសហការី វិស្វករគ្រឿងបង្គុំ – Siddharth Sharma (វិស្វករ AVS | ISID) (ឥណ្ឌា) – បង្ហាញពីស្នាដៃក្នុងគម្រោង Fairmount Palace Udaipur
  • ក្រុមហ៊ុន Delhi Metro Rail Corporation Ltd. (ឥណ្ឌា) – បង្ហាញពី Skywalk នៅស្ថានីយរថភ្លើង New Delhi
  • ក្រុមហ៊ុនវិស្វកម្ម Hyundai (កូរ៉េខាងត្បូង) – បង្ហាញពីការធ្វើ​ស្វ័យ​ប្រវត្តិ​កម្ម​នៃ​ការ​រចនា​សម្រាប់​គ្រឿងបង្គុំបេតុងម៉ូឌុល និង Precast ជាមួយកម្មវិធី STAAD

ការធ្វើគំរូ និងការវិភាគផ្ទៃស្រទាប់ដី 

  • ក្រុមហ៊ុន Anglo American (ប្រេស៊ីល) – បង្ហាញពី​ការ​គ្រប់គ្រង​ហានិភ័យ​រួម​បញ្ចូល​គ្នា​សម្រាប់​ប្រតិបត្តិការ​រណ្តៅបើកចំហ
  • ក្រុមហ៊ុន Fervo Energy (សហរដ្ឋអាមេរិក) – បង្ហាញពីស្ថានីយ Cape
  • ក្រុមហ៊ុន Flux Energy Solution (Türkiye) – បង្ហាញពី​ការបង្កើន​ប្រសិទ្ធភាព​វាល​កម្តៅ​ក្នុង​ផែនដី​ដោយ​ប្រើ​ការ​ក្លែងធ្វើលេខ និង AI

ការបញ្ជូន និងការចែកចាយថាមពល 

  • ក្រុមហ៊ុន APD Global (អូស្ត្រាលី) – បង្ហាញពីការផ្លាស់ប្តូរឌីជីថលនៃស្ថានីយក្រោមដី Bunning Lake 132kV
  • ក្រុមហ៊ុន BAM Infra Netherlands (ហូឡង់) – បង្ហាញពីស្ថានីយដ៏សំខាន់នៃ Schiphol – Amsterdam Airport
  • ក្រុមវិស្វកម្មថាមពលចិន Guangxi Electric Power Design Institute Co., Ltd. (ប្រទេសចិន) – បង្ហាញពីការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃឌីជីថល GIS + BIM ដល់​វដ្តជីវិត​ទាំងមូល​នៃ​គម្រោង​តាមរយៈការបញ្ជូនថាមពល និងបំលែងថាមពល 500kV របស់ Guangxi Nanning ភាគ​ខាងត្បូង​ប្រទេសចិន។

ទឹកនិងទឹកសំណល់ 

  • ក្រុមហ៊ុន CSCEC AECOM Consultants Co., Ltd. (ប្រទេសចិន) – បង្ហាញពីការក្លែងធ្វើជាលេខ និងការវិភាគនៃការគ្រប់គ្រងទឹកជំនន់ និងសមត្ថភាពលូនៅភាគពាយព្យនៃប្រទេសចិន ដោយផ្អែកលើបច្ចេកវិទ្យាឌីជីថល
  • ក្រុមហ៊ុន Empresas Públicas de Medellín EPM (កូឡុំប៊ី) – ការធ្វើគំរូ និងការធ្វើឱ្យប្រសើរឡើងនៃបណ្តាញបឋម Medellín Aqueduct
  • ក្រុមហ៊ុន PT Wika Tirta Jaya Jatiluhur (WTJJ) (ឥណ្ឌូនេស៊ី) – បង្ហាញពី SPAM ក្នុងតំបន់ Jatiluhur I: ការផ្លាស់ប្តូរទឹកសម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ

សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែមអំពី សន្និសីទហេដ្ឋារចនាសម្ព័ន្ធឆ្នាំ 2025 របស់ Bentley ពានរង្វាន់ Going Digital Awards និង 2025 Going Digital Award ចុងក្រោយ

# # #

អំពី Bentley Systems

នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។

ទំនាក់ទំនង៖ 
សារព័ត៌មាន៖ Chris Phillips, PR@news.bentley.com 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់អ្នកឈ្នះពានរង្វាន់ Going Digital Awards 2025 លំដាប់ពិភពលោក

ក្រុមហ៊ុន Bentley Systems បានប្រកាសជ័យលាភីទាំង ១២ សម្រាប់ពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2025 ដែលជាពានដែលមានកិត្យានុភាពមួយ ឬហៅមួួយទៀតថា Oscar ក្នុ្ងងវិស័យសំណង់ និងវិស្វកម្មលំដាប់ពិភពលោក។ កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានប្រកាសនៅថ្ងៃទី 17 ខែតុលា ឆ្នាំ 2025 ក្នុងអំឡុងសន្និសីទ Bentley’s Year in Infrastructure 2025 នៅឯទីក្រុង Amsterdam ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យមានឱកាសចូលរួមផងដែរ។។ ជ័យលាភីទាំង 12 ប្រភេទ ត្រូវបានជ្រើសរើសពីគម្រោងជិត 250 ដែលមកពីក្រុមហ៊ុនសរុប 47 ប្រទេស។ គម្រោងទាំងនេះបង្ហាញពីរបៀបដែលភាពជឿនលឿនផ្នែកឌីជីថល វិស្វកម្មឌីជីថល និង AI ។ ស្ពាន និងផ្លូវរូងក្រោមដី Italferr S.p.A. (ប្រទេសអ៊ីតាលី) – ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការកែលម្អការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង Voyants Solutions Private […]

Bentley Systems ប្រកាសស្វែងរកម្ចាស់ពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ២០២៥

អ្នកឈ្នះនឹងត្រូវបានប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅថ្ងៃ ១៤-១៥ ខែតុលា នៅ Amsterdam ប្រទេសហូឡង់ អ៊ិច្សតុន, រដ្ឋហ្វីឡាដេហ្វី. – ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន Bentley Systems, Incorporated ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ដែលសកម្មភាពអាជីវកម្មចម្បងផ្តោតលើការផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសស្វែងរកបេក្ខភាពសម្រាប់ម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ២០២៥ នៃអនាគតហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Going Digital Awards)។ កម្មវិធីលំដាប់អន្តរជាតិដ៏ល្បីមួយនេះត្រូវទទួលស្គាល់ជាកម្មវិធីជឿនលឿនផ្នែកឌីជីថលដ៏ល្អបំផុតក្នុងដំណើរការគ្រប់គ្រង និងប្រតិបត្តិលើការងារឬគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន។ គណៈវិនិច្ឆ័យឯករាជ្យ ដែលសុទ្ធសឹងជាអ្នកដឹកនាំប្រកបដោយទស្សនៈវិស័យ និងអ្នកជំនាញក្នុងវិស័យឌីជីថល នឹងត្រូវតែងតាំងជាចៅក្រមសម្រាប់ការវិនិច្ឆ័យក្នុងដំណើរការជ្រើសរើសនេះ – ពួកគេនឹងជ្រើសរើសអ្នកឈ្នះចេញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យបំផុតដែលមកពីជុំវិញពិភពលោក។ ថ្ងៃផុតកំណត់សម្រាប់ការជ្រើសរើស គឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ អស់រយៈពេលជាង ២០ឆ្នាំ កន្លងមកហើយ ដែលកម្មវិធីពានរង្វាន់ឌីជីថលមួយនេះត្រូវបានការសាទរ និងទទួលស្គាល់ច្រើនជាង ៥.២៥០គម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម និងល្បីៗរបស់ពិភពលោក។ កម្មវិធីសកលនេះបានបើកចំហសម្រាប់អ្នកប្រើប្រាស់កម្មវិធី Bentley ទាំងអស់ ហើយការជ្រើសរើសត្រូវបានលើកទឹកចិត្តនៅទូទាំងប្រទេសជាច្រើន ដែលគ្របដណ្តប់គ្រប់ទម្រង់ និងគ្រប់ដំណាក់កាលនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ – ចាប់ពីការរចនា ការសាងសង់ […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖ សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖ 1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន? […]

Bentley Systems ប្រកាសបើកចំហទិន្នន័យ Ecosystem ដើម្បីជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈការវិភាគ AI

នៅឯសន្និសីទ Year in Infrastructure 2024 ក្រុមហ៊ុន Bentley System បានលើកឡើងពីតម្លៃនៃការបើកចំហទិន្នន័យ Ecosystem ដើម្បីកែលម្អភាពធន់ និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ ការបង្ហាញចក្ខុវិស័យទិន្នន័យបើកចំហ Ecosystem នៅក្នុងសន្និសីទ Year in Infrastructure 2024 ដែលរៀបចំឡើងនៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា កាលពីខែតុលា ឆ្នាំ2024 របស់ក្រុមហ៊ុន Bentley Systems ក្នុងគោលបំណងជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ ដែលព្រឹត្តិការណ៍នេះ មានការចូលរួមពីនាយកប្រតិបត្តិ Bentley Systems និងតំណាងមកពីក្រុមហ៊ុនវិស្វកម្ម និងសំណង់ ម្ចាស់ឥប្រតិបត្តិករគម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងភ្ញៀវអ្នកសារព័ត៌មានមកពីជុំវិញសាកលលោក ដែលក្នុងនោះក៏មានសារព័ត៌មានសំណង់និងអចលនទ្រព្យជាតំណាងពីប្រទេសកម្ពុជាមួយផងដែរ ដើម្បីពិភាក្សា និងបង្ហាញអំពីរបៀបដែលអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចកែលម្អការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ។ លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems បាននិយាយក្នុងសុន្ទរកថាគន្លឹះរបស់គាត់ថា “អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធគឺការបើកចំហ” ។ “វាមានភាពបត់បែនរស់រវើក សហការគ្នា និងបង្កើតឡើងនៅលើមូលដ្ឋាននៃទិន្នន័យដែលអាចចែករំលែកគ្នាទៅវិញទៅមកដោយសុវត្ថិភាព។ នៅ Bentley Systems […]

Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024

ក្រុមហ៊ុនដែលចូលវគ្គប្រកួតផ្តាច់ព្រាត់ចុងក្រោយ ក៏នឹងទទួលបានកិត្តិយសជាស្ថានិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឈានមុន នៅទីក្រុងវេនខូវឺ កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុនសាជីវកម្ម Bentley System ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរឈានមុខសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024 ដែលពានរង្វាន់ប្រចាំឆ្នាំនេះ ជាការផ្តល់កិត្តិយសដ៏វិសេសវិសាលមួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតចេញពីសូហ្វវែររបស់ក្រុមហ៊ុន Bentley ដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបាន រចនា សាងសង់ និងដំណើរការ។ នៅឆ្នាំនេះ គម្រោងចំនួន 250 ត្រូវបានជ្រើសរើសសម្រិតសម្រាំងចេញពី 36 ប្រទេស។ អ្នកឈ្នះត្រូវបានជ្រើសរើសពីក្នុងចំណោមបេក្ខជនចុងក្រោយចំនួន 36 ក្រុម មកពី 12 ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយ (អានបន្ថែម) ហើយការជ្រើសរើស និងការវិនិច្ឆ័យ ត្រូវបានរៀបចំឡើងដោយក្រុមចៅក្រមឯករាជ្យក្នុងអំឡុងពេលនៃការរៀបចំ ព្រឹត្តិការណ៍ Bentley’s Year in Infrastructure ដែលធ្វើឡើងនៅថ្ងៃទី 8 និង 9 ខែតុលា នៅទីក្រុងវេនខូវឺ […]

អ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (2024 Year in Infrastructure) និងកម្មវិធីពានរង្វាន់ឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Bentley System នៅទីក្រុង Vancouver EXTON, PA., ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសពីបេក្ខជនចុងក្រោយដែលត្រូវទៅប្រកួតផ្តាត់ព្រាត់យកពានរង្វាន់ Going Digital Awards ឆ្នាំ 2024។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ឆ្នាំនេះ បេក្ខជនចុងក្រោយចំនួន 36 ក្រុម ក្នុងចំណោម 12 ប្រភេទ ត្រូវបានជ្រើសរើសជម្រុះចេញបេក្ខជនជាង 250 ដែលដាក់ពាក្យស្នើចេញពីក្រុមហ៊ុននានាមកពី 36 ប្រទេស។ អ្នកតំណាងមកពីស្ថាប័នដែលជាប់ពាក់ប្រកួតជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេទៅកាន់ក្រុមចៅក្រមឯករាជ្យរហូតដល់ទៅ 34 […]