តភ្ជាប់ក្តីសង្ឃឹមសម្រាប់សិស្សសាលាដែលធ្លាប់តែធ្វើដំណើរឆ្លងកាត់ដោយទូកចម្លង៖ វឌ្ឍនភាពនៃការស្ថាបនាស្ពានស្ទឹងឆ្វេងក្នុងខេត្តកំពង់ចាម
ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រុញការសាងសង់ស្ពានបេតុងប្រវែង ៨៤ ម៉ែត្រ ដំណាក់កាលទី ២ ដើម្បីធានាការធ្វើដំណើរដោយសុវត្ថិភាពក្នុងរដូវទឹកជំនន់។ គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យបច្ចេកទេសយ៉ាងដិតដល់លើការអនុវត្តបទដ្ឋានបច្ចេកទេស និងនិងសម្ទុះការងារ។ នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារក្នុងដំណាក់កាលទី ២ នៃស្ពានដែលតភ្ជាប់រវាងស្រុកបាធាយ និងស្រុកកងមាស។ ស្ពានបេតុងអាមេដែលមានប្រវែង ៨៤ ម៉ែត្រ និងទទឹង ១០ ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងដើម្បីជំនួសឱ្យការធ្វើដំណើរដ៏លំបាកនាពេលកន្លងមក និងផ្ដល់នូវដំណោះស្រាយប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។ គម្រោងស្ពានស្ទឹងឆ្វេងនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សដែលធ្លាប់តែធ្វើដំណើរតាមទូកដើម្បីទៅសាលារៀនក្នុងរដូវវស្សា។ ស្ពាននេះនឹងជួយលើកកម្ពស់អត្រាទៅរៀនរបស់សិស្ស និងកាត់បន្ថយគ្រោះថ្នាក់នានាដែលកើតឡើងពីការធ្វើដំណើរតាមទឹក។ ដោយធានាបានការធ្វើដំណើរឆ្លងកាត់គ្រប់រដូរកាលពេលមួយឆ្នាំ ក្រៅពីតួស្ពាន គម្រោងនេះក៏រួមបញ្ចូលផងដែរនូវការស្ថាបនាផ្លូវតភ្ជាប់សងខាងស្ពានប្រភេទ DBST ប្រវែង ២៨៧ ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ឱ្យកាន់តែរលូន។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការក្នុងការអនុវត្ត និងរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅតាមតំបន់ជនបទ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារបច្ចេកទេសបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាឱ្យរាល់បទដ្ឋានបច្ចេកទេសសំណង់មានគុណភាពខ្ពស់ […]
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៣៦% ហើយ
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បានទទួលនូវវឌ្ឍនភាពថ្មី ដោយសម្រេចបានលទ្ធផលការងារចំនួន ៣៦% គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៥ នេះ។ ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំក្រុមការងារមន្ត្រីចុះទៅពិនិត្យទីតាំងការដ្ឋានផ្ទាល់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងារ និងធានាថាគម្រោងនេះកំពុងដំណើរការទៅតាមផែនការដែលបានកំណត់។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ត្រូវបានសិក្សាសាងសង់ឡើងជាបណ្តាញតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលមានប្រវែងសរុប ៣.៧០០ ម៉ែត្រ ដោយក្នុងនោះតួស្ពានមានប្រវែង ១.៦០០ ម៉ែត្រ និងទទឹង ២៦ ម៉ែត្រ សម្រាប់គន្លងចរាចរណ៍ចំនួន ៤។ ចំណែកឯផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែង ២.១០០ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើង ដោយក្រាលបេតុងកៅស៊ូ (AC) ទទឹង ២៦ ម៉ែត្រ។ នៅពេលបញ្ចប់ គម្រោងនេះនឹងជួយពង្រឹងការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ តាមរយៈការធ្វើសមាហរណកម្មយ៉ាងពេញលេញនូវបណ្តាញដឹកជញ្ជូនទំនើបៗ។ ជាមួយនឹងរយៈពេលសាងសង់ដែលបានកំណត់ចំនួន ៤៨ ខែ ស្ពាននេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ ២០២៨ ក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។ ក្រៅពីសំណង់សំខាន់ៗ ក៏មានការរៀបចំផ្លូវវាងចរាចរណ៍ចំនួន ៤ខ្សែ ផ្សេងទៀតផងដែរ ដើម្បីសម្រួលដល់តម្រូវការដឹកជញ្ជូនក្នុងអំឡុងពេលសាងសង់។ […]
តើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?
ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថលលំដាប់ពិភព ដើម្បីដោះស្រាយឧបសគ្គភូមិសាស្ត្រ និងផលលំបាកនៃគម្រោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ការមានជំនួយពីប្រព័ន្ធAI និងបច្ចេកវិទ្យាវិស្វកម្មឌីជីថលទាំងនេះ នឹងជួយឱ្យគម្រោងផ្លូវល្បឿនលឿនថ្មីនេះ ក្លាយជាគម្រោងដ៏ទំនើប ធន់ និងមានប្រសិទ្ធភាពខ្ពស់បំផុតមួយនៅកម្ពុជានាពេលអនាគត។ មកសិក្សាទាំងអស់គ្នាថា ក្រុមហ៊ុនចិនមួយនេះកំពុងប្រើកម្មវិធីអ្វីខ្លះ ដើម្បីរចនា និងត្រៀមផែនការសម្រាប់គម្រោងនេះ។ ក្នុងអំឡុងពេលនៃការរៀបចំផែនការ និងការរចនា CRBC បានប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន។ បញ្ហាសំខាន់ទី១ គឺ កំណាត់ ៣៣ គីឡូម៉ែត្រដំបូងនៃគម្រោងនេះ គឺស្ថិតនៅក្នុងតំបន់ទំនាបលិចទឹក។ នៅរដូវភ្លៀងធ្លាក់ខ្លាំងទន្លេមេគង្គនឹងជន់លិច ដែលបង្កឱ្យមានផលប៉ះពាល់ដល់គម្រោងយ៉ាងខ្លាំង។ បញ្ហាទី ២ ផ្លូវល្បឿនលឿននេះអាចនឹងប៉ះពាលដល់វត្តអារាម ប្រាសាទ និងទីតាំងវប្បធម៌ជាច្រើនរបស់កម្ពុជា ដែលតំបន់ទាំងនេះគឺមិនអាចរុះរើបាន។ បញ្ហាចុងក្រោយ កំណាត់ដំបូងនៃផ្លូវត្រូវឆ្លងកាត់តំបន់ចរាចរណ៍មមាញឹកក្នុងក្រុងភ្នំពេញដែលមានផ្ទះសម្បែងច្រើន ហើយការសុំឱ្យប្រជាជនប្ដូរទីលំនៅដើម្បីសង់ផ្លូវគឺស្មុគស្មាញខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ CRBC បានងាកមកទៅប្រើប្រាស់ កម្មវិធីឌីជីថលរបស់ Bentley។ ជាដំបូង CRBC បានប្រើប្រាស់កម្មវិធី Bentley ProjectWise និង iTwin ដើម្បីបង្កើតបណ្ដុំទិន្នន័យគ្រប់ជ្រុងជ្រោយមួយ។ កម្មវិធីនឹងរួមបញ្ចូលព័ត៌មានគ្រប់យ៉ាងនៃគម្រោងមកក្នុងប្រព័ន្ធតែមួយ ហើយក្រុមការងារគ្រប់ផ្នែកអាចប្រើ និងធ្វើបច្ចុប្បន្នការងារបានដោយរលូនលើកម្មវិធីតែមួយ។ បន្ទាប់មក […]
គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៣៦% ហើយ
គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៦% ហើយ ខណៈការដោះស្រាយផលប៉ះពាល់សម្រេចបាន ៩៨% ហើយ។ នេះបើតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១) ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦៦,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម (សម្រេចបាន ១៣៧ដើម), ជើងតាងចំនួន២០ (សម្រេចបានចំនួន៩) និងធ្នឹមភ្ជាប់ក្រោមចំនួន១២ (សម្រេចបាន ៨ធ្នឹម)។ ២) រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៥,១២% រួមមានតួសសរស្ពានចំនួន១២ (សម្រេចបានចំនួន៦សសរ), សសរស្ពានចំនួន ៥២ (សម្រេចបាន២៤) និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ (សម្រេចបាន១០ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ ខណៈការងារសាងសង់ស្ពានកំពុងដំណើរការទៅមុខយ៉ាងរលូន អាជ្ញាធររាជធានីភ្នំពេញ ក៏កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការដោះស្រាយផលប៉ះពាល់ ដោយបច្ចុប្បន្នសម្រេចបាន ៩៨% ហើយ នៅសល់ប្រជាពលរដ្ឋចំនួន ០៣ គ្រួសារទៀតប៉ុណ្ណោះ មិនព្រមទទួលយកសំណងផលប៉ះពាល់សរុប ៣.៣២០.៧៦១,៨៦ដុល្លារ។ គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ […]
រដ្ឋប្រកាសបើកឱ្យប្រើជាបណ្តោះអាសន្ននូវស្ពានខ្ពស់បំផុតនៅកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនៅសប្ដាហ៍ក្រោយនេះ
រដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យប្រើប្រាស់ស្ពានខ្ពស់ជាងគេនៅកម្ពុជាជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាសប្តាហ៍ក្រោយនេះ។ នេះបើតាមពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ ស្ពានខ្ពស់ជាងគេនេះ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ (អានបន្ថែម) គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប […]
រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់ជាផ្លូវការ
ក្នុងការរីកចម្រើនយ៉ាងខ្លាំងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្ពោធជាផ្លូវការនូវស្ពានអាកាសមរតកតេជោនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះហើយ។ ពិធីនេះធ្វើឡើងនៅត្រង់ផ្លូវបំបែកដ៏សំខាន់មួយ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពានអាកាសមរតកតេជោ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូននៅភាគខាងត្បូងរាជធានីភ្នំពេញ។ ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ មិនត្រឹមតែបម្រើជាផ្លូវតភ្ជាប់ផ្ទាល់ទៅកាន់ស្ពានអាកាសសម្តេចធិបតីប៉ុណ្ណោះទេ ថែមទាំងជួយដល់ព្រលានយន្តហោះអន្តរជាតិនាពេលខាងមុខ និងគម្រោង “ព្រែកជីកហ្វូណន-តេជោ” ផងដែរ។ ក្នុងពិធីសម្ពោធនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារៈសំខាន់របស់ស្ពាននេះ ដោយកត់សម្គាល់ថា ស្ពាននេះឈរជាប្រភពនៃមោទនភាពជាតិ ដែលសម្រេចបានដោយជោគជ័យតាមរយៈការខិតខំប្រឹងប្រែងរបស់វិស្វករ និងកម្មករកម្ពុជា។ សម្តេចបានកត់សម្គាល់ទៀតថា៖ «គម្រោងនេះគឺជាសក្ខីភាពមួយចំពោះសមត្ថភាពនិងការលះបង់របស់យើងក្នុងនាមជាប្រជាជាតិមួយ»។ សម្តេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ។ សម្តេចបានប្រកាសពីគម្រោងរុករកការសាងសង់ផ្លូវបន្ថែម និងការអភិវឌ្ឍផ្លូវទឹក ដើម្បីសម្រួលចរាចរណ៍ដែលកំពុងកើនឡើងកាន់តែល្អ។ ស្ពានអាកាសមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ និងសាងសង់ដោយសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្នុងរយៈពេល ៣៦ខែ។ សមិទ្ធិផលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តរបស់កម្ពុជា ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ នៅពេលដែលប្រទេសជាតិបន្តវិវឌ្ឍ […]


English




