ការពង្រីកផ្លូវដែករបស់ប្រទេសចិនកំពុងតែដំណើរការទៅមុខ

ប្រទេសចិនមានគម្រោងនឹងពង្រីកប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ខ្លួនឲ្យបាន ១០.០០០គ.ម ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ហើយនឹង ៨.០០០គម បន្ថែមមុនឆ្នាំ២០២៥។

គម្រោងដ៏មានមហិច្ឆតាដែលមានតម្លៃ ៥០០ពាន់លានដុល្លារ នឹងតភ្ជាប់ទីក្រុង ដែលមានប្រជាជនច្រើនជាង ៥លាននាក់ ជាមួយនឹងខ្សែរថភ្លើងល្បឿនលឿនហើយនឹង ទីក្រុងដែលមានប្រជាជនច្រើនជាង ២លាននាក់ជាមួយនឹងខ្សែរថភ្លើងមេ។

ការបង្ហាញឲ្យដឹងតាមរយៈការិយាល័យព័ត៌មានរដ្ឋកាលពីខែមករា ឆ្នាំ២០១៧ បានឲ្យ ដឹងថា ការវិនិយោគឯកជនអាចនឹងរ៉ាប់រងនូវគម្រោងនេះ ដែលវានឹងជួយជម្រុញសេដ្ឋកិច្ច តំបន់ដាច់ស្រយាលនិងមានការអភិវឌ្ឍតិចនៅក្នុងប្រទេសដ៏ធំមួយនេះ។

ការសាងសង់បានចាប់ផ្តើមកាលពីពេលថ្មីៗនេះជាមួយនឹងខ្សែរថភ្លើងល្បឿនលឿនប្រវែង ៤៨២គ.ម ពីហ្គីយ៉ាង ទៅ ណាននីង ដែលវានឹងកាត់បន្ថយរយៈពេលធ្វើដំណើរពី ១០ម៉ោង មកតិចជាង ៣ម៉ោង ហើយឆ្លងកាត់រូងក្រោមដីចំនួន១០៦។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]