ខេត្តក្រចេះនឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយ

ខេត្តក្រចេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់ស្ពានថ្មីមួយនៅខេត្តក្រចេះឆ្លងកាត់ទន្លេមេគង្គទៅកាន់ខេត្ដកំពង់ធំ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែមេសា ក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យក្រចេះ។

ស្ពាននេះអាចធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ បានលឿនជាងមុន ពោលគឺមានចម្ងាយត្រឹមតែ ១២៩គីឡូម៉ែត្រតែប៉ុណ្ណោះ ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ក្រោយដូចសព្វថ្ងៃនេះទេ។

ផែនការសាងសង់ស្ពាននេះគ្រោងនឹងចាប់ផ្ដើមក្នុងឆ្នាំ ២០១៩ ខាងមុខនេះ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទាក់ទងទៅនឹងថវិកា កម្ពុជាគ្រោងនឹងស្នើសុំជំនួញពីរដ្ឋាភិបាលចិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]