ផ្សារទំនើបអ៊ីអន២សែនសុខ នឹងបើកដំណើរការនៅថ្ងៃទី៣០ ឧសភា ខាងមុខនេះហើយ

ផ្សារទំនើបអ៊ីអន២

ផ្សារទំនើបអ៊ីអន២ គ្រោងនឹងបើកអោយដំណើរការជាសាធារណៈនៅថ្ងៃទី ៣០ ខែឧសភា ខាងមុខនេះ នៅក្នុងតំបន់សែនសុខ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងតំបន់សែនសុខនេះបើតាមទំព័រហ្វេសប៊ុក AEON Mall Sen Sok City។ ហើយបើយោងតាមប្រភពដដែលនេះ ក៏នឹងមានកម្មវិធីសម្ពោធ Soft Opening នៅថ្ងៃទី ២៩ ខែឧសភា ផងដែរ។

ផ្សារទំនើបថ្មីមួយនេះជាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក្នុងទំហំទឹកប្រាក់ជាង ១២០លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនទទួលភាពជោគជ័យនៅឯសាខាទីមួយក្នុងតំបន់ទន្លេបាសាក់ ដែលបានបើកកាលពីឆ្នាំ ២០១៤ កន្លងមកនេះ។

ចំពោះផ្សារអ៊ីអនសាខាទី២នេះ គឺមានទំហំធំជាងសាខាទី១ ទៅទៀត ដោយសាងសង់លើផ្ទៃដីប្រមាណ ១០ ហិចតា និងមានផ្ទៃក្រឡា (floor area)សរុបជាង ១៥១០០០ ម៉ែត្រការ៉េ ព្រមជាមួយនឹងចំណតដ៏ធំទូលាយដែលអាចចតរថយន្តបានរហូតដល់ ២៥០០ គ្រឿងនិងម៉ូតូចំនួន ២០០០ គ្រឿង។

គួរបញ្ជាក់ផងដែរថា ក្រៅពីផ្សារទំនើបអ៊ីអន២ ដែលនឹងបើកដំណើរការក្នុងឆ្នាំ ២០១៨ នេះ នឹងមានផ្សារទំនើបចំនួន ៧ ទៀតរំពឹងថានឹងបើកដំណើរការនៅទីតាំងផ្សេងៗគ្នាជុំវិញរាជធានីភ្នំពេញក្នុងឆ្នាំនេះផងដែរនេះបើយោងតាមការរបាយការណ៍របស់ CBRE Cambodia(អានបន្ថែម)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]