កម្ពុជាចាប់ដៃជាមួយចិនសាងសង់កំពង់ផែកុងធឺន័រនៅខេត្តកំពត

រូបគំរូដោយ Lars Plougmann

ក្រុមហ៊ុន Kampot Port Co., Ltd. និងក្រុមហ៊ុនចិន CRCC harbor & Channel Engineering Bureau Group Co., Ltd. បានចុះកិច្ចសន្យាសហការសាងសង់កំពង់ផែកុងធឺន័រ និងបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ជំរៅ ១៤ម៉ែត្រស្ថិតក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ររដ្ឋបាលខេត្តកំពត។

កិច្ចសន្យាសហការសាងសង់ខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនទាំងពីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណ១៥០នាក់។

ដោយឡែកទាក់ទងទៅនឹងព័ត៌មានលំអិតទៅលើគម្រោងសាងសង់កំពង់ផែកុងធឺន័រខាងលើ រួមមានកាលបរិច្ចេទនៃការសាងសង់ព្រមទាំងទំហំទឹកប្រាក់វិនិយោគរដ្ឋបាលខេត្តកំពតមិនបានបញ្ជាក់នៅឡើយទេ។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម ជាវ តាយ បានសំដែងការស្វាគមន៍ចំពោះគម្រោងនេះ។ លើសពីនេះទៅទៀត ឯកឧត្តមសង្ឃឹមថានៅពេលគម្រោងខាងលើចាំផ្តើមដំណើរការវានឹងនាំមកនូវចំណូលថវិកាជូនជាតិ និងការងារសម្រាប់ប្រជាពលរដ្ឋធ្វើ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពតផ្ទាល់។

បន្ថែមពីនេះទៅទៀត ឯកឧត្តម ជាវ តាយ ក៏បានបញ្ជាក់ឲ្យដឹងថាបច្ចុប្បន្នខេត្តកំពតមានកំពង់ផែសមុទ្រចំនួន ០៥កន្លែង ដែលក្នុងនោះរួមមាន៖ ១) កំពង់ផែទីរួមខេត្ត ២)កំពង់ផែគ្រីស្តាល់រ៉ាយស៍ ៣)កំពង់ផែប៉ាប៉ាប៉េត្រូលៀម ៤)កំពង់ផែទេសចរណ៍ ដែលត្រូវបានសម្ពោធបើកការដ្ឋានកាលពីពេលថ្មីៗកន្លងទៅនេះ និង ៥) កំពង់ផែកុងធឺន័រថ្មីនេះ។

ក្រៅពីកំពង់ផែទាំងនេះ ខេត្តកំពតក៏មានរោងចក្រស៊ីម៉ងត៍ចំនួន ០៤កន្លែង ទៀត (កំពុងដំណើរការ ០៣កន្លែង) ព្រមទាំងការកើនឡើងជាបន្តបន្ទាប់នៃរោងចក្រវាយនភណ្ឌដែលទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]