ក្រុមហ៊ុនម៉ាកាវទិញដី ១២០០ ហិកតានៅសៀមរាបដើម្បីអភិវឌ្ឍរីស៉តដ៏ធំមួយ

រូបភាពគំរូ សណ្ឋាគារ The Legend Hotel ប្រភព Macau Legend Development

ក្រុមហ៊ុនអ្នកអភិវឌ្ឍកាស៉ីណូមកពីប្រទេសម៉ាកាវ Macau Legend Development Limited កាលពីពេលថ្មីៗនេះ បានប្រកាសថាក្រុមហ៊ុនបានទិញដីក្នុងខេត្តសៀមរាបទំហំជាង​ ១២០០ ហិកតា បានសម្រេចហើយ ដើម្បីអភិវឌ្ឍជាគម្រោងរីស៉តចម្រុះដ៏ធំមួយ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Macau News Agency ។

ការទិញដីធ្វើឡើងរវាងក្រុមហ៊ុន Macau Legend Development Limited និងក្រុមហ៊ុន Howing Enterprises Co. Ltd ក្នុងតម្លៃ ៩០ លានដុល្លារ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលផ្ទេរកម្មសិទ្ធ។

បើតាមការរាយការណ៍របស់សារព័ត៌មាន GGR Asia គម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានជាកាស៊ីណូនិងកន្លែងដែលបំរើសេវាកម្មបដិសណ្ឋារកិច្ចផ្សេងៗទៀត។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនពុំទាន់បានបញ្ជាក់ពីព័ត៌មានលម្អិតនៃគម្រោងនេះនៅឡើយ ប៉ុន្ដែបើយោងទៅតាមព័ត៌មានការផ្សព្វផ្សាយជាទ្រួសៗ គម្រោងនេះគ្រោងនឹងដាក់ឈ្មោះថា The Hidden Legend ហើយនឹងសាងសង់ជាអគារ ៧ជាន់ មាន Dome នៅចំកណ្ដាលនិងហុំព័ទ្ធដោយអគារផ្សេងៗទៀត។ (អានបន្ថែម)

ទន្ទឹមនឹងនេះដែរ ទាក់ទងនឹងព័ត៌មានលម្អិតនៃគម្រោងដូចជាទំហំនិងរយៈវេលានៃការសាងសង់ ក្រុមហ៊ុនរំពឹងថានឹងបើកបង្ហាញ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបគឺជាខេត្តមួយក្នុងចំណោមខេត្តធំៗក្នុងប្រទេសកម្ពុជាដែលកំពុងតែមានសក្តានុពលនិងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសលើវិស័យទេសចរណ៍។ ដូច្នេះ វត្តមាននៃលំហូរចូលរបស់វិនិយោគិនពីបរទេសមកកាន់ខេត្តនេះគឺជាកត្តាជំរុញនិងជាមធ្យោបាយមួយផ្សេងទៀតដើម្បីជួយបង្កើនសន្ទុះសេដ្ឋកិច្ចរបស់ខេត្តនេះក៏ដូចជាប្រទេសកម្ពុជាទាំងមូលឲ្យកាន់តែរីកចម្រើនទៅមុខជាងនេះទៅទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]