ស្ថានីយ៍បូមទឹកកខ្វក់នៅខេត្តព្រះសីហនុ គ្រោងនឹងដាក់ឲ្យដំណើរការមុនចូលឆ្នាំខ្មែរ

credit: MLMUPC

គម្រោងសាងសង់ស្ថានីយ៍ទឹកកខ្វក់៤កន្លែង នៅខេត្តព្រះសីហនុ គ្រោងនឹងដាក់ឲ្យដំណើរការមុនកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងពេលដ៏ខ្លីនេះខាងមុខ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។

កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យយើងខ្ញុំថា ការសាងសង់គម្រោងទាំងបួនខាងលើនេះ គឺសម្រេចបានប្រមាណជា ៨០ ភាគរយ ហើយប្រសិនបើគ្មានឧបសគ្គនោះទេ ស្ថានីយ៍ទាំង៤កន្លែងនេះនឹងអាចដាក់ឲ្យដំណើរការប្រើប្រាស់បាននៅមុនបុណ្យចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តទៅនៅខែ មេសា ឆ្នាំ ២០១៩។

ស្ថានីយ៍បូមទឹកកខ្វក់ទាំង៤នេះ គឺជាស្ថានីយ៍ដែលមានទំហំធំ ហើយទំហំរបស់ស្ថានីយ៍នីមួយៗមានទំហំចន្លោះចាប់ពី ៨ ម៉ែត្រ គុណ ១៥ម៉ែត្រ និងជម្រៅ ៥ម៉ែត្រ រហូតដល់ ទំហំ ១១ ម៉ែត្រ គុណ ២០ម៉ែត្រ និងជម្រៅ៥,៥ម៉ែត្រ។ គម្រោងនេះ ក៏មានការរៀបចំប្រព័ន្ធលូបេតុងដែលមានប្រវែង ៩១៩ម៉ែត្រ និងទុយោជ័រស្វិត HDPE ដែលគម្រោងទាំង៤ខាងលើ នេះមានទីតាំងនៅ នៅឆ្នេរឯករាជ្យ, នៅអូរចន្លោះក្រុមហ៊ុនសុខា, នៅអូរសំអាត និង នៅឆ្នេរអូរឈើទាល។

ជាមួយគ្នានេះដែរ គម្រោងខាងលើនេះ ក៏មានការសាងសង់ស្ថានីយ៍ច្រោះទឹក កខ្វក់មុនបង្ហូរចូលទៅសមុទ្រ នៅចុងឆ្នេរអូរឈើទាល ទំហំជាង ១៦ហិកតាដើម្បីចៀសវាងការប៉ះពាល់ឆ្នេរខ្សាច់ និងទឹកសមុទ្រ ហើយស្ថានីយ៍នេះមានសមត្ថភាពបន្ថយទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ រហូតដល់១០០ភាគរយ សម្រាប់ការប្រើប្រាស់នៅរដូវប្រាំង និង៨០ភាគរយសម្រាប់រដូវវស្សា។

គួរបញ្ជាក់ផងដែរថា កន្លងមក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានសន្យាពន្លឿនការសាងសង់ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋទូទៅបានមកលេងទឹកសមុទ្រប្រកបដោយទំនុកចិត្តខ្ពស់នៅឱកាសកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

credit: MLMUPC

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]