រដ្ឋាភិបាលគ្រោងនឹងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ២០០លានដុល្លារនៅខេត្តព្រះសីហនុ

រូបភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន

រដ្ឋាភិបាលគ្រោងនឹងចំណាយថរិកា ប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅខេត្តព្រះសីហនុ។

នៅក្នុងដំណើរចុះពិនិត្យ និងសិក្សានៅទីតាំងស្ថានីយចម្រោះទឹកកខ្វក់ស្ថិតនៅក្រុងព្រះសីហនុ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖« ការសាងសង់ប្រព័ន្ធប្រតិកម្មទឹកកខ្វក់នេះ គឺដើម្បីដោះស្រាយនឹងការកើនឡើងបរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ»។

ឯកឧត្តមទេសរដ្ឋមន្រ្តី មានបញ្ជាក់ថា៖ «ដោយសារតែមានការហូរចូលនូវវិនិយោគចម្រុះ និងពហុបំណងតាមរយៈការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន ខេត្តព្រះសីហនុបាន និងកំពុងអភិវឌ្ឍយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឲ្យបរិមាណទឹកកខ្វក់មានការកើនឡើងលើសពីការរំពឹងទុក»។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ការអភិវឌ្ឍន៍ប្រទេសជាតិយើង ជាពិសេសនៅក្នុងខេត្តព្រះសីហនុនេះ រីកចម្រើនលឿនពេក យើងខ្ញុំទទួលខុសដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមិនបានរៀបចំផែនការមេឲ្យបានដិតដល់ជាមុន ស្មានថា៥.៧០០ម៉ែត្រគូបនេះ អាចទ្រទ្រង់បាន ប៉ុន្តែការរីកចម្រើនប្រទេសជាតិយើងនេះ មានអ្នកវិនិយោគច្រើន គេមកដាក់ទុននៅកម្ពុជាយើង មានភ្ញៀវទេសចរច្រើនគេមកលេងកម្ពុជាយើង ចឹងវាឡើងលឿនពេក ហួសពីការគ្រោងទុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីក៏អត់គិតស្មានដល់ប៉ុណ្ណឹងដែរ»។

ថវិកាប្រមាណ២០០លានដុល្លារនេះ គឺរដ្ឋាភិបាលគ្រោងស្នើកម្ចី ឬជំនួយពីប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមស៊ុន ចាន់ថុល ទៅកាន់អ្នកព័ត៌មានក្នុងដំណើរទស្សនកិច្ចខាងលើ។ ថវិកានេះ ក៏នឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ផងដែរ ដែលមានប្រវែងជាង១៥០គឺឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ។

បច្ចុប្បន្ននេះ អាងប្រពឹ្រត្តិកម្មទឹកកខ្វក់ចំនួនបួន ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់៥.៧០០ម៉ែត្រក្នុងមួយថ្ងៃ កំពុងដំណើរការ នៅក្នុងខេត្ត មុនបង្ហូរទឹកចូលសមុត្រ។ ចំណែកទឹកកខ្វក់បង្ហូរពីតាមលំនៅឋាន អាហារដ្ឋាន និងសណ្ឋាគារជាដើមកំពុងមានកម្រិតខ្ពស់រហូតដល់ទៅ ២៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលទាមទារឲ្យមានការកសាង និងបង្កើនសមត្ថភាពប្រព័ន្ធចម្រោះទឹកកខ្វក់បន្ថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]