ផ្លូវរថភ្លើងក្រោមដីដំបូងបង្អស់នៅទីក្រុងម៉ានីលត្រូវបានបើកការដ្ឋានសាងសង់ហើយ

រូបភាពដោយ Wikipedia

ប្រព័ន្ធរថភ្លើងក្រោមដីលើកដំបូងបង្អស់របស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ បើទោះបីជា ក្រុមហ៊ុនជប៉ុនដែលទទួលខុសត្រូវគម្រោងនេះ ធ្លាប់បានព្រមានរួចមកហើយថា ផែនការបញ្ចប់ការសាងសង់ប្រពន្ធ័នេះនៅឆ្នាំ២០២២ គឺជាការមានសុទិដ្ឋិនិយមខ្ពស់ពេកហើយ។

គម្រោងនេះគឺជាសសរស្តម្ភដ៏សំខាន់មួយនៃកញ្ចប់កម្មវិធី«កសាង កសាង កសាង» ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Duterte ដែលកម្មវិធីទាំងមូលនេះនឹងចំណាយថវិកាជាង ១៥០ ពាន់លានដុល្លារអាមេរិក សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ រថភ្លើង និងអាកាស។ ប្រទេសជប៉ុន និងប្រទេសចិន កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង មិនត្រឹមតែដើម្បីឈ្នះការដេញថ្លៃដែលនឹងមានផលចំណេញខ្ពស់នោះទេ តែគឺដើម្បីចំណេញបន្ថែមទៀតទៅឲ្យមហិច្ឆតានិងគោលនយោបាយបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។

ប្រពន្ធ័ខ្សែរថភ្លើងក្រោមដីដែលមានប្រវែង ៣៦ គីឡូម៉ែត្រ និងមានស្ថានីយចំនួន១៨ស្ថានីយនេះ គឺស្ថិតក្រោមកញ្ចប់ថវិកា ៦,៩ ពាន់លានដុល្លារអាមេរិកដែលផ្តល់ដោយមូលនិធិរបស់រដ្ឋាភិបាលជប៉ុន។ ក្រុមហ៊ុនជប៉ុនដែលកំពុងសាងសង់ខ្សែរថភ្លើងនេះ រំពឹងថានឹងបញ្ចប់មុនឆ្នាំ ២០២២ ។

គួរបញ្ជាក់ថា ទីក្រុងម៉ានីលជារៀងរាល់ថ្ងៃត្រូវចំណាយថវិកាប្រមាណជា ៧០ លានដុល្លារអាមេរិកដោយសារបញ្ហាការកកស្ទះចរាចរណ៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]