ជប៉ុនផ្តល់ជំនួយសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ

រូបភាពដោយ JICA Cambodia Office

រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ០៧ ខែឧសភា បានរួមគ្នាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន សាងសង់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន វិទ្យាស្ថានគរុកោសល្យនេះនឹងមានការសាងសង់ អគារសិក្សា អគាររដ្ឋបាល អគារបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងសិល្បៈ អគារបណ្ណាល័យ អគារប្រជុំធំ និងការផ្គត់ផ្គង់សម្ភារបរិក្ខារ ពិសោធន៍។

ក្នុងគោលបំណងចូលរួមចំណែកយ៉ាងធំធេងដើម្បីលើកកម្ពស់គុណភាពការអប់រំចំណេះទូទៅនាពេលអនាគត គម្រោងខាងលើនេះ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុង ខែតុលា ឆ្នាំ២០២០។

ថ្លែងទៅកាន់បណ្តាសារព័ត៌មានក្រោយបញ្ចប់កម្មវិធី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម Hidehisa Horinouchi បានមានប្រសាសន៍ថា គម្រោងនេះមិនត្រឹមតែមានការសាងសង់វិទ្យាស្ថានគរុកោសល្យ ប៉ុណ្ណោះទេ ជប៉ុនថែមទាំងបញ្ជូនផ្នែកបច្ចេកទេស ដើម្បីជួយបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជាព្រមទាំងបញ្ជូនគ្រូបង្រៀនកម្ពុជាទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុនផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអរគុណចំពោះគម្រោងជំនួយមួយនេះ ហើយបានបញ្ជាក់ទៀតថា ជប៉ុនចាប់ផ្តើមស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ហើយបានជួយសាងសង់អគារសិក្សាជាច្រើនទាំងក្នុងក្រមខណ្ឌរដ្ឋាភិបាល ប្រជាជនជប៉ុន និងក្រុមហ៊ុន។ លើសពីនេះទៀត គឺរដ្ឋាភិបាលជប៉ុនជួយបណ្តុះបណ្តាលគ្រូកម្ពុជា។

គួររម្លឹកថា រដ្ឋាភិបាលជប៉ុនកាលពីពេលថ្មីៗនេះ បានបើកសម្ពោធឲ្យដំណើរការអគារសិក្សាចំនួន៨ខ្នងនៅរាជធានីភ្នំពេញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]