រដ្ឋបាលខេត្តព្រះសីហនុ អភិវឌ្ឍឆ្នេរអូរត្រេះ២ ដើម្បីទាក់ទាញភ្ញៀវទេសចរ

រដ្ឋបាលខេត្តព្រះសីហនុ កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រដើម្បីបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណៈ​។ នេះ​បើយោង​តាម​គេ​ហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៥ ឧសភា ២០២០​កន្លង​ទៅ។

​លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ ដែល​មាន​ប្រវែង១.៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណ:។

គម្រោង​អភិវឌ្ឍន៍​នេះរួម​បញ្ជូល​ ការរៀបចំកែលំអសួនច្បារ និងដាំដើមឈើឡើងវិញ ក្រាលការ៉ូឡាកន្លែងចតរថយន្ត និងសំរាប់ផ្លូវថ្មើជើង​ ដំឡើងបង់អង្គុយលេង ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ សាងសង់បន្ទប់ទឹកថ្មី រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់ កន្លែងហាត់ប្រាណបែបធម្មជាតិ និងសួនកុមារផងដែរ។

នៅ​ក្នុង​កិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ ២ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ ដែលមានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីពង្រីកសក្តានុពលកែលម្អឆ្នេរសមុទ្រកម្ពុជាបន្ថែមទៀត។

​បច្ចុប្បន្ន​នេះ អាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ឆ្នេរ បានចំនួន ៥ទីតាំងហើយ ក្នុង​នោះរួម​មានឆ្នេរអូរឈើទាលមួយ អូរឈើទាលពីរ អូរត្រេះមួយ អូរត្រេះពីរ និង ឆ្នេរជំទាវម៉ៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]