ក្រសួងរៀបចំដែនដី បើកវគ្គផ្សព្វផ្សាយច្បាប់សំណង់ម្តងទៀត សម្រាប់អ្នកវិជ្ជាជីវៈ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំសិក្ខាសាលាស្តីពី វគ្គផ្សព្វផ្សាយច្បាប់សំណង់លើកទី២ នៅឯសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ខាងមុខនេះ ក្នុងគោលបំណងផ្ដល់ចំណេះដឹងដល់អ្នកវិជ្ជាជីវៈដែលខកខានមិនបានចូលរួមការផ្សព្វផ្សាយលើកទី១។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចេញផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ វគ្គផ្សព្វផ្សាយច្បាប់សំណង់នេះ គឺដើម្បីអនុញ្ញាតឱ្យស្ថាបត្យករដែលបានចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជា និងវិស្វករជំនាញសំណង់ស៊ីវិល វិស្វករជំនាញអគ្គិសនី ដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដែលអវត្តមានក្នុងការចូលរួមវគ្គផ្សព្វផ្សាយ ច្បាប់សំណង់ សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ កាលពីថ្ងៃទី១៤ ខែមករា។

វគ្គផ្សព្វផ្សាយសំណង់ នឹងចាប់ផ្ដើមពីម៉ោង ៧:៣០ ដល់ ម៉ោង ១៣:០០ ក្រោមការឧទ្ទេសនាមដោយ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងផ្សព្វផ្សាយគោលនយោបាយ និងច្បាប់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងនឹងផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់វគ្គផ្សព្វផ្សាយ ហើយវិញ្ញាបនបត្របញ្ជាក់សិក្សានេះ ជាឯកសារចាំបាច់សម្រាប់ស្ថាបត្យករ និងវិស្វករចុះបញ្ជី ក្នុងការស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។

គួរបញ្ជាក់ថា ច្បាប់សំណង់ ត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយច្បាប់នេះ នឹងត្រូវអនុវត្តពេញលេញ ក្នុងរយៈពេល៦ខែ ក្រោយច្បាប់នេះចូលជាធរមាន (អានបន្ថែម)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]