មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតា ហើយ

អភិបាលខេត្តមណ្ឌលគីរី ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១៦ កក្កដានេះ ថា មកទល់បច្ចុប្បន្ន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។

ឯកឧត្តម ស្វាយ សំអ៊ាង បានឱ្យដឹងថា៖ «ខុសច្បាប់គឺខុសច្បាប់ ត្រូវច្បាប់គឺត្រូវច្បាប់ អនុវត្តស្មើគ្នា មិនថាអ្នកតូចអ្នកធំទេ បើកាន់កាប់ដីខុសច្បាប់ យើងត្រូវតែចាត់ការតាមវិធានការច្បាប់»។

«បើយោងតាម សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី កន្លងមកយើងបានផ្សព្វផ្សាយ អប់រំ និងប្រកាសជាសាធារណៈហើយថា រាល់ការរំលោភបំពាន កាន់កាប់ដីខុសច្បាប់ យើងនឹងដកឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយកន្លងមកគឺដកហូតបាន ប្រមាណ ២ពាន់ហិកតាហើយ» ឯកឧត្តម បានបន្ត។

អភិបាលខេត្ត ក៏បានឱ្យដឹងទៀតថា រដ្ឋបាលខេត្ត កំពុងនិងបន្តធ្វើការយ៉ាងសកម្មទាក់ទងការគ្រប់គ្រងដីនៅខេត្តមួយនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងែជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានប្រកាសថា រាល់ដីដែលទិញលក់គ្មានការដឹងលឺ និងវាស់វែងពីមន្រ្តីអាជ្ថាធរពាក់ព័ន្ធ ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងកគម្របព្រៃឈើក្នុងខេត្តកោះកុង នឹងត្រូវចាត់ទុកជាមោឃៈ ។ (អានបន្ថែម)

ទាក់ទិននឹងរឿងដីធ្លីនេះដែរ កាលពីដើមខែកក្កដានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសថាសម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត។ ហើយចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]