សម្ដេច ហ៊ុន សែន ពន្យារពេលពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅសៀមរាប

ការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែវិច្ឆិកានេះ នឹងត្រូវលើកពេលទៅបើកការដ្ឋាននៅពេលក្រោយ ដែលរដ្ឋនឹងប្រកាសជាផ្លូវការម្ដងទៀតនូវកាលបរិច្ឆេទច្បាស់លាស់

ការពន្យារនេះ គឺដោយសារតែសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើចត្តាលីស័ក រយៈពេល១៤ថ្ងៃ ក្រោយសម្តេច និងមន្ត្រីជាន់ខ្ពស់ជាច្រើនរួមទៀតបានជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រី ហើយរដ្ឋមន្រ្តីការបរទេសរូបនោះមានជំងឺកូវីដ។

ទោះសម្តេច ធ្វើតេស្តអវិជ្ជមានកាលពីម្សិលមិញក៏ដោយ តែការពន្យារពេលបើកដ្ឋានសាងសង់គឺដើម្បីសុវត្ថិភាពសាធារណៈ។

សម្តេចតេជោ ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុកផេក ថា៖ “សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ ទៅពេលក្រោយវិញ”។

នៅមុនការប្រកាសពន្យារ ការបើកការដ្ឋានគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប គ្រោងធ្វើឡើងនៅថ្ងៃទី ១៦ វិច្ឆិកា ខាងមុខនេះ នៅក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីអន្តរក្រសួងបានសិក្សា ពិនិត្យ និងកំណត់ទីតាំងសម្រាប់ការសាងសង់ចប់រួចរាល់ហើយ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨គម ហើយនឹងត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]