គណៈរដ្ឋមន្រ្តីសម្រេចអនុម័តច្បាប់ស្តីពីសំណង់

ច្បាប់ស្តីពីសំណង់ ត្រូវបានអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលថ្ងៃទី៣០ សីហានេះ ក្រោយសេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ត្រូវបានតាក់តែង និងពិភាក្សាដើម្បីរកធាតុចូល ចាប់តាំងពីឆ្នាំ២០១៧។

យោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តច្បាប់នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានកែសម្រួលពាក្យពេចន៍មួយចំនួនក្នុងមាត្រា៣។

ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ ច្បាប់ស្តីពីសំណង់ គឺឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ តម្រូវការនៃការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់កាន់តែមានភាពចាំបាច់ជាសារវ័ន្ត។

ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា៖ «សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់»។

សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់នេះ ត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។

សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគសំណង់។

យោងតាមក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បង្ហាញថា វិស័យសំណង់បានទាក់ទាញវិនិយោគសរុប ៤,៥៦ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែឆ្នាំ២០១៩ កើតឡើង ៥២ភាគរយ ជាមួយនឹងគម្រោងអនុម័តចំនួន ២ ៥៧២គម្រោង កើនឡើង ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ច្បាប់ស្តីពីសំណង់ បន្ទាប់ពីអនុម័តដោយគណៈរដ្ឋមន្ត្រី នឹងបញ្ជូនទៅរដ្ឋសភា ពិនិត្យ និងផ្តល់យោបល់ មុននឹងដាក់ឆ្លងសភាពេញអង្គ ពិនិត្យ និងអនុម័ត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]