រដ្ឋាភិបាលអំពាវនាវឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យចូលរួមបន្ថែមពីលើការលើកលែងពន្ធប្រថាប់ត្រា

ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យនៅក្រោមតម្លៃ ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានលើកលែងពន្ធក្នុងរយៈពេល ១ឆ្នាំពេញ នៅក្នុងឆ្នាំ២០២០ នេះ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងស្រុកទាំងអស់គួរតែបញ្ចុះតម្លៃការប្រាក់លើការទិញផ្ទះបន្ថែមទៀត។

ថ្លែងក្នុងសិក្ខាសាលាកាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពានាវដល់អ្នកអភិវឌ្ឍន៍ចលនទ្រព្យទាំងអស់ថា៖ «អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់គួរតែបញ្ចុះការប្រាក់ទៅលើការទិញផ្ទះតាមលទ្ធភាពដែលអាចទៅរួច ដើម្បីចូលរួមបន្ថែមទៀតនៅក្នុងវិធានការទ្រទ្រង់កំណើនសេដ្ឋកិច្ចតាមរយៈការលើកលែងពន្ធរបស់រាជរដ្ឋាភិបាល»។

ឯកឧត្តមអគ្គនាយកបន្តថា “ប្រសិនបើអ្នកអភិវឌ្ឍន៍ទាំងអស់អាចប្តូរពីការយកការប្រាក់ពី ២០ភាគរយ ចុះនៅត្រឹម ៧ភាគរយ ទៅ ១០ភាគរយ វិញនោះការទិញអចលនទ្រព្យអាចនឹងមានការកើនឡើងមួយកម្រិតទៀត។ មិនមែនរាជរដ្ឋាភិបាលលើកលែងពន្ធ បែរជាទៅបង្កើនការប្រាក់នោះទេ ប៉ុន្តែគួរតែកាត់បន្ថយការប្រាក់ទៅវិញទើបជាការល្អ។“

សូមបញ្ជាក់ថា ការលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យវិស័យអចលនទ្រព្យខ្នាតតូចរួចពីកាតព្វកិច្ចពន្ធប្រថាប់ត្រា ហើយជាលទ្ធផលនឹងនាំឱ្យប្រជាពលរដ្ឋទទួលបានផ្ទះដែលមានតម្លៃសមរម្យ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]