ខណ្ឌជ្រោយចង្វារតម្រូវឲ្យផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ប្តូរទីតាំង

ផ្សារទំនើបឡាក់គី សាខា ជ្រោយចង្វារ ក្បែររង្វង់មូលព្រហ្មបាយ័ន ត្រូវបានតម្រូវឲ្យប្តូរទីតាំងអាជីវកម្មថ្មី ដោយាសារទីតាំងអាជីវកម្មបច្ចុប្បន្ន មិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើប ដែលមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ សម្រាប់យានយន្ត ដែលបង្កឲ្យកកស្ទះចរាចរណ៍។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារចុះថ្ងៃទី៣ ខែមីនា ដើម្បីរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌ តម្រូវឲ្យម្ចាស់អាជីវកម្ម ផ្សារឡាក់គី លោកស្រី ហេង ភួងអ៊ាង រកទីតាំងថ្មី ដែលសមស្របសម្រាប់អាជីវកម្ម ដោយទុករយៈពេល មួយខែចាប់ពីថ្ងៃជូនដំណឹង។

លោក ឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វារ បានបញ្ជាក់នៅថ្ងៃទី៥ ខែមីនានេះថា ផ្សារទំនើបឡាក់គី បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលស្នើសុំអនុញ្ញាតច្បាប់ទីតាំង ដែលត្រូវចុះហត្ថលេខាពីអភិបាលខណ្ឌ។ ចំណុចនេះហើយដែលរដ្ឋបាលខណ្ឌក្នុងនាមជាអាជ្ញាធរដែនដីមិនចុះហត្ថលេខាបញ្ជូនទៅសាលារាជធានីភ្នំពេញ ដោយមូលហេតុ ទីតាំងស្នើសុំប្រកបអាជីវកម្មនេះ គឺពុំសមស្រប ព្រោះគ្មានចំណតសម្រាប់យានយន្ត នាំឱ្យមានបញ្ហាប្រឈមពាក់ព័ន្ធសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

លោក ឃ្លាំង ហួត បញ្ជាក់ថា៖ “ហេតុនេះហើយទើបរដ្ឋបាលខណ្ឌចេញសេចក្ដីជូនដំណឹងឱ្យគាត់រកទីតាំងថ្មីដែលសមស្របជាង។ ក្នុងន័យនេះ មិនមែនឱ្យគាត់រុះរើសំណង់នោះចេញវិញទេ ប៉ុន្តែអាចបំប្លែងទីតាំងនោះទៅជាការិយាល័យ ធ្វើអាជីវកម្ម ឬសេវាកម្មណាផ្សេងវិញ ដែលវាមិនធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ”។

បើតាមការបញ្ជាក់ពី លោក អភិបាលខណ្ឌ ទីតាំងផ្សារឡាក់គីនេះ មានលិខិតអនុញ្ញាតសាងសង់ពីរដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែលិខិតអនុញ្ញាតសាងសង់មិនមែនជាលិខិតអនុញ្ញាតប្រកបអាជីវកម្មនោះទេ ហើយ ម្ចាស់អាជីវកម្មត្រូវដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាត បើកទីតាំងប្រកបអាជីវកម្ម ដោយបំពេញបែបបទស្នើសុំដោយមានការចុះហត្ថលេខាពីចៅសង្កាត់   ចុះហត្ថលេខាអភិបាលខណ្ឌ និងចុងក្រោយ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សម្រេច និងចេញលិខិតអនុញ្ញាត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]