មជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង នៅខេត្តព្រះសីហនុ បើសម្ពោធជាផ្លូវការ

អភិបាលខេត្តព្រះសីហនុឯកឧត្ដម គួច ចំរើន កាលពីថ្ងៃទី ២៨ សីហានេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង តម្លៃជាង ១ លានដុល្លារអាមេរិក។

លោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានសាងសង់លើផ្ទៃដី ១២.៨៨៦ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនប្រើរយៈពេល ១២ខែ ក្នុងការសាងសង់គម្រោងនេះ ដោយចំណាយថវិកាសរុបប្រមាណ ១,៥ លាន ដុល្លារអាមេរិក។

មជ្ឍមណ្ឌលពាណិជ្ជកម្មនេះ រួមមាន តូបនិងស្តង់សរុបចំនួន ៤០៨ ចំណតរថយន្ត ចំនួន២កន្លែង អាចចតរថយន្តបាន៩០គ្រឿង ចំណតទោចក្រយានយន្ត បន្ទប់អនាម័យចំនួន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]