សិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ

រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។

នេះបើយោងតាមពីកិច្ចរវាងឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH កាលពីថ្ងៃទី ៩ កញ្ញា នេះ។

គម្រោងនេះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់គ្រោងសិក្សា ដោយក្នុងកិច្ចប្រជុំ ឯកឧត្ដម ស៊ុន ចាន់ថុល បានជំរុញឱ្យភាគីសិង្ហបិរីទាក់ទងមកក្រុមការងារបច្ចេកទេសឱ្យជួយសម្របសម្រួល ដើម្បីឱ្យការអនុវត្តគម្រោងដើរតាមជំហាន និងកាលបរិច្ឆេទ។

ឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងថា មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ ជាផ្នែកមួយនៃផែនការមេ និងផែនការមេអន្តរកាលស្ដីពីការតភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា។

ផែនការយុទុ្ធសាស្ត្រនេះ ជាការបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]