របងថ្មម៉ូតខ្មែរជំនាន់ដើមនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី សាងសង់ជិតរួចរាល់ហើយ

គម្រោងស្ថាបនារបងថ្មតាមរចនាម៉ូតពីជំនាន់ដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ប្រវែងជិត១គីឡូម៉ែត្រ លើមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ស្តុបវត្តនាគវ័ន្ដ សាងសង់ជិតរួចរាល់ហើយ។

លោក មឹង ពន្លក នាយករងទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកានេះថា គម្រោងនេះសម្រេចបាន ៧០% ហើយ ដែលគម្រោងនេះចែកចេញជា ២ ដំណាក់កាល។

ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តន៍ ការដ្ឋានចេញពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ។ ដំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ស្តុបវត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។

លោកក៏បានបន្តថា ការរៀបចំធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]