ស្ថានីយសូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ

ស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយសូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។

ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងមកនេះ។

វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស្ថានីយសូឡានេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។

កាលពីខែកញ្ញា កន្លងមកនេះរោងចក្រនេះបានបញ្ចេញថាមពលចូលបណ្ដាញជាតិ ៣០មេហ្គាវ៉ាត់ រួចមកហើយ ដោយដើមឆ្នាំក្រោយអំឡុងខែ មករា ឬកុម្ភៈ នឹងបញ្ចេញបន្ថែម ៦០មេហ្គាវ៉ាត់ ទៀត ពោលគឺសរុបបានដល់ទៅ ៩០មេហ្គាវ៉ាត់។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានអនុម័តឱ្យសាងសង់រោងចក្រថាមពលថ្មីចំនួន២ នៅក្នុងខេត្តពោធិ៍សាត់ រួមមាន រោងចក្រសូឡានៅស្រុកក្រគរមួយនេះ និងគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។

ក្រៅពីស្ថានីយសូឡានៅខេត្តពោធិ៍សាត់ ថាមពលស្អាតដទៃទៀតនៅកម្ពុជា រួមមាន ស្ថានីយសូឡានៅបាវិត ដែលបញ្ចេញថាមពល ១០មេហ្គាវ៉ាត នៅកំពង់ស្ពឺ ៨០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង ៦០មេហ្គាវ៉ាត និង៥មេហ្គាវ៉ាតទៀតចេញពីស្ថានីយថាមពលសូឡាខ្នាតតូចនៅបាវិត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]