អ្នកជំនាញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងងាកទៅរកការអភិវឌ្ឍបៃតងនៅឆ្នាំក្រោយ

ក្រុមហ៊ុនអភិវឌ្ឍយក្សរួមមាន ក្រុមហ៊ុនបារាំង Vinci ក្រុមហ៊ុនអេស្ប៉ាញ Ferrovial និងក្រុមហ៊ុន ACS នឹងងាកទៅរកការអភិវឌ្ឍចីរភាព ដោយអភិវឌ្ឍន៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងថាមពលប្រើប្រាស់ឡើងវិញ ខណៈរដ្ឋាភិបាលប្រទេសទាំងនេះកំពុងព្យាយាមកាត់បន្ថយឧស្ម័នពុល និងរក្សាកំណើនសេដ្ឋកិច្ចប្រទេសរៀងៗខ្លួន។

នេះបើយោងទៅតាម ការវិភាគរបស់ក្រុមហ៊ុន Fitch Solutions ចេញផ្សាយលើគេហទំព័រ Global Construction Review កាលពីថ្ងៃទី ១៤ ធ្នូ កន្លងទៅ។

ក្នុងពេលពិភពលោកកំពុងជួបនឹងវិបត្តិកូវីដ ១៩ គម្រោងព្រលានយន្តហោះតម្លៃរាប់ពាន់លានដុល្លានៅលើពិភពលោកត្រូវបានផ្អាកការសាងសង់មួយរយៈ គួបផ្សំជាមួយនឹងចំនួនអ្នកហោះហើរធ្លាក់ចុះប្រមាណ ៦០% ទៅ ៧០% ក្នុងឆ្នាំនេះ ក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះ Vinci និង Ferrovial សម្រេចឈប់វិនិយោគលើគម្រោងទាំងនេះវិញ។

យ៉ាងណាមិញ ក្រុមហ៊ុន Fitch ក៏បានវិភាគថា ការវិនិយោគលើវិស័យប្រើប្រាស់ឡើងវិញ មិនត្រឹមតែជាវិធិសាស្ត្រល្អបំផុតក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសឡើងវិញប៉ុណ្ណោះទេ ថែមទាំងជាការអភិវឌ្ឍស្របតាមគោលការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយឧស្ម័នពុលថែមទៀតផង។

ថាមពលប្រើប្រាស់ឡើងវិញរួមមាន ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ អ៊ីដ្រូសែន និងថាមពលដទៃទៀតជាដើម។ បច្ចុប្បន្ន បារាំង យកតំបន់ឯនាយឆ្នេរ Normandy ធ្វើជាកសិដ្ឋានសម្រាប់ផលិតថាមពលអគ្គីសនីដើរដោយខ្យល់អានុភាព 1GW និងកំពុងចាប់ផ្តើមដំណើរការដេញថ្លៃ ដើម្បីអភិវឌ្ឍលើគម្រោងនេះផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជា កំពុងអភិវឌ្ឍន៍លើគម្រោងថាមពលប្រើប្រាស់ឡើងវិញជាច្រើនគម្រោងទូទាំងប្រទេសរួមមាន គម្រោងស្ថានីយសូឡានៅពោធិ៍សាត់ គ្រោងនឹងបញ្ចេញថាមពល ៩០MW ដើមឆ្នាំក្រោយ ស្ថានីយថាមពលសូឡា ៣ គម្រោង នៅខេត្តស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង ជាដើម ដែលគ្រោងនឹងបញ្ចេញថាមពលនៅត្រីមាសទី ១ ឆ្នាំ ២០២១ដូចគ្នា។ (អានបន្ថែម និងបន្ថែម)

ថ្មីៗនេះដែរ រោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជានៅខេត្តកំពត កំពុងឈានចូលដល់ដំណាក់កាលសាងសង់ និងកំពុងពិភាក្សាលើតម្លៃអគ្គិសនីលក់ចេញទៅអគ្គិសនីកម្ពុជាផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]