ក្រសួងគ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនីលើផ្លូវល្បឿនលឿន និងតាមខេត្តក្រុង ១៥ កន្លែង

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតស្ថានីយសាករថយន្តអគ្គិសនី នៅតាមដងផ្លូវ និងផ្លូវល្បឿនលឿន ក្នុងខេត្តក្រុងនានា ចំនួន១៥ ទីតាំង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាឱ្យច្រើនជាងមុន ទិសដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន។

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា។

កិច្ចប្រជុំក៏បានចូលរួមដោយក្រុមហ៊ុនរថយន្តធំៗ ដូចជា ក្រុមហ៊ុន Mercedes និងក្រុមហ៊ុន HGB Group ផងដែរ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញ និងលើកទឹកចិត្តឱ្យជំរុញឱ្យសហព័ន្ធ និងក្រុមហ៊ុនទាំងអស់ ជួយគ្នានាំចូល និងជំរុញការប្រើប្រាសរថយន្តEV បន្ថែម។

ឯកឧត្តម ថា ដើម្បីជំរុញរឿងនេះ ក្រសួងក៏កំពុងរៀបចំសេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ផងដែរ។

ជាក់ស្ដែង ក្រសួងកំពុងសហការជាមួយUNDP សាងសង់ស្ថានីយសាករថយន្តEV ៥ កន្លែង ទូទាំងខេត្តក្រុង ។ លើសពីនេះ ក្រសួងក៏កំពុងសហការជាមួយក្រុមហ៊ុនឯកជន សាងសង់ស្ថានីយសាកលើផ្លូវល្បឿនលឿន និង១០ទីតាំងផ្សេងទៀត ផងដែរ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ CBRE (Cambodia) ការប្រើប្រាស់រថយន្ត EV នឹងរួមចំណែកប្រមាណ ៣០% នៃការលក់រថយន្តថ្មីក្នុងរយៈពេល២៤ខែខាងមុខនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]