សម្ដេចហ៊ុន សែន ជំរុញវិនិយោគិនម៉ាឡេស៊ី ឱ្យបោះទុនក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឱ្យមកបណ្ដាក់ទុនបន្ថែមលើវិស័យសំណង់ អចលនទ្រព្យ និងវិស័យសក្តានុពលផ្សេងទៀតនៅកម្ពុជា ខណៈដែលការវិនិយោគសរុបរបស់ម៉ាឡេស៊ីនៅកម្ពុជា ឈរលំដាប់ទី ៣។

ថ្លែងក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប កាលពីថ្ងៃទី២៤ ខែកុម្ភៈ សម្តេច បានឱ្យដឹងថា កម្ពុជាចង់ឃើញក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច ឬបើក្រុមហ៊ុនបន្ថែមនៅកម្ពុជា។

វិស័យដែលមានសក្ដានុពលមានដូចជា វិស័យអចលនទ្រព្យ សំណង់ គ្រឿងបន្លាស់រថយន្ត ហេដ្ឋារចនាសម្ព័ព័ន្ធ និងវិស័យម្ហូបអាហារហាលឡាលជាដើម។

សម្តេចតេជោ ក៏បានថ្លែងថា នៅក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ តួរលេខវិនិយោគសម្រាប់ប្រទេសម៉ាឡេស៊ី ឈរនៅក្នុងលំដាប់ថ្នាក់ទី៣ ដោយរំពឹងការរវិនិយោគនឹងកើនឡើង ក្រោមច្បាប់វិនិយោគថ្មី។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]