ការសិក្សាគម្រោងធ្វើទំនើបកម្មផ្លូវដែកមានស្រាប់ទៅជាល្បឿនលឿន នឹងបញ្ចប់ ៣ ខែខាងមុខ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលទ្ធភាពធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់ ២ ខ្សែ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿន ដោយដាក់ផែនការថានឹងបញ្ចប់ក្នុងរយៈពេល ៣ ខែខាងមុខ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុ្ងងកិច្ចប្រជុំជាមួយឯកឧត្តម Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ តាមប្រព័ន្ធវីដេអូពី ចម្ងាយនៅថ្ងៃទី២០ ខែមេសា។

ឯកឧត្តម ថាការសិក្សាគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា គឺស្របពេលដែលប្រទេសកម្ពុជា និងប្រទេសថៃ បាន និងកំពុងជំរុញការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដើម្បីសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។

«ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរវាងប្រទេសទាំង២ មិនគ្រាន់តែបង្កើនទំហំនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាគន្លឹះជួយជំរុញដល់កំណើនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំង២ ផងដែរ»។

គួរបញ្ជាក់ថា ការសិក្សាធ្វើទំនើបកម្មផ្លូវដែកនេះ ធ្វើឡើងក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជំរុញឱ្យក្រសួងពន្លឿនការងារ ធ្វើទំនើបកម្មរថភ្លើងទាំង ២ខ្សែ និងសង់ផ្លូវដែកបន្ថែមជាច្រើនខ្សែទៀត។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]