ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើរទៅមុខមួយជំហានទៀតហើយ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែឧសភា បានប្រជុំអនឡាញជាមួយនឹងអភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ដើម្បីពន្លឿនផែនការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះសឱ្យឃើញថាគម្រោងនេះ ដើរទៅមុខមួយជំហានទៀតហើយ។

ក្នុងកិច្ចប្រជុំ ក្រុមការងារពិភាក្សាលើប្លង់ដែលស្នើដោយ JICA និងប្លង់ដែលស្នើឡើងដោយក្រុមហ៊ុនចិន China Railway International Group Co., Ltd។ យ៉ាងណាមិញ អង្គប្រជុំមិនបានបង្ហាញនូវលទ្ធផលថានឹងជ្រើសមួយណានៅឡើយទេ។

ជាក់ស្ដែង ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងពិចារណា និងប្រៀបធៀប ប្លង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្នើដោយចិន និងជប៉ុន មួយរយៈធំមកហើយ ពោលគឺតាំងពីចុងឆ្នាំ ២០២០ មកម្ល៉េះ។ (អានបន្ថែម)

កាលពីខែ កញ្ញា ឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញគំរូប្លង់ចំនួន ៣ សម្រាប់គម្រោងនេះ។ ដូចគ្នានេះ JICA ក៏បានបញ្ចប់ការសិក្សាលើគម្រោងនេះផងដែរ។ ប៉ុន្តែដោយសារថ្លៃនៃការស្ថាបនាខ្ពស់ រាជរដ្ឋាភិបាលកំពុងពិចារណា ជ្រើសរើសយកគម្រោងដែលមានតម្លៃទាបជាង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]