ខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី ១២ សីហា

រដ្ឋបាលខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី១២ ខែសីហានេះ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាភិបាលនៃក្រុងថ្មីនេះ បានបញ្ចប់កាលពីចុងខែកក្កដា។

ក្រុងបូកគោ គឺជារដ្ឋបាលក្រុងថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតកាលពីថ្មីៗនេះ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងក៏បានធ្វើឡើងជាស្ថាពរកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត លើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែសីហា រដ្ឋបាលក្រុងបូកគោ នឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្រាប់ការបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលបានកាត់ឃុំ ៣ ពីស្រុកទឹកឈូ រួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីធ្វើជាសង្កាត់នៃក្រុងបូកគោ។

ជាក់ស្ដែង រដ្ឋាភិបាលធ្លាប់បានបង្ហើបពីផែនការក្រុងបូកគោនេះ តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម)

បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់អភិវឌ្ឍន៍ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]