វិទ្យាស្ថានតេជោសែនសាធារណការ សហការនឹងសមាគមភស្តុភារកម្មកម្ពុជា ពង្រឹងគុណភាពនិស្សិត

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា សម្រេចសហការនេះ ពង្រឹងគុណភាពនិស្សិត និងដោះស្រាយបញ្ហាកង្វះអ្នកជំនាញបច្ចេកទេស ទិសដៅលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

អនុស្សរណៈនៃកិច្ចសហការនេះ ត្រូវបានធ្វើរួមគ្នារវាងភាគីទាំង២ នៅថ្ងៃទី ២៣ កញ្ញា ឆ្នាំ២០២១ នេះ។

ក្រោមកិច្ចសហការនេះ ភាគីទាំង២ នឹងរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលខ្លី មធ្យម និងវែង លើមុខជំនាញភស្តុភារកម្ម និងជំនាញពាក់ព័ន្ធ អភិវឌ្ឍកម្មវិធីសិក្សា រៀបចំសិក្ខាសាលា កិច្ចប្រជុំ សន្និសីទ ទស្សនកិច្ចសិក្សា កម្មសិក្សា និងការបំពេញការងារហាត់ការងារជាដើម។

លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងសមាគមភស្តុភារកម្មកម្ពុជា ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជានៅមានកង្វះខាតធនធានមនុស្សយ៉ាងច្រើន សម្រាប់បំពេញតម្រូវការឱ្យវិស័យភស្តុភារកម្ម ដែលបញ្ហានេះតម្រូវឱ្យសមាគមបង្កើនកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះ។

គិតមកដល់ពេលនេះ វិទ្យាស្ថានសាធារណការ បានសហការគ្នា ជាដៃគូជាមួយនឹងគ្រឹះស្ថានអប់រំ និងដៃគូទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជាច្រើនរួចមកហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]

សមាគមធុរកិច្ចកូរ៉េ មកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជា

គណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KO […]

កម្ពុជា-ជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៤

កម្ពុជា-ជប៉ុន នឹងរួមគ្នាពង្រីកលើកិច្ចសហប្រតិបត្តិការលើវ […]

អ្នកវិនិយោគមកពី ៤០ក្រុមហ៊ុន កំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពល និង…

សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមាន​ប្រមាណ ៤០ក្ […]

ក្រុមហ៊ុនកូរ៉េ​ចំនួន ៥០ ចង់មកវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

បណ្ដារក្រុមហ៊ុនចំនួន ៥០ មកពីសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KI […]

នាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថ […]