អ្នកវិនិយោគមកពី ៤០ក្រុមហ៊ុន កំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពល និង…

សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមាន​ប្រមាណ ៤០ក្រុមហ៊ុន បានមកជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។

នេះបើយោងតាមជំនួបពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលដឹកនាំដោយអ្នកឧកញ៉ា បណ្ឌិត វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Ji Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន គឺបានពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យ ថាមពល សំណង់ រោងចក្រ អចលនទ្រព្យ និងវិស័យដឹកជញ្ជូន។ ជាលទ្ធផលតាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានឯកភាពចាប់យកឱកាសក្នុងការវិនិយោគរួមគ្នាផងដែរ។

គួររំលឹកថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ (អានបន្ថែម)

ក្រោយមក ក្នុងខែឧសភានេះ ឃើញថាមានអ្នកវិនិយោគមួយក្រុមទៀត ទើបបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង មានដើមទុនសរុបចំនួន ៣១៨លានដុល្លារ ពេលនេះក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កំពុងធ្វើការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​លើ​សំណើ​ទាំង​នេះ ដែល​ជា​សញ្ញា​នៃ​ការ​ជំរុញ​សក្តានុពល​ដល់​ទិដ្ឋភាព​ឧស្សាហកម្ម​របស់​ប្រទេស​ជាតិ។(អានបន្ថែម)

ដោយសារកម្ពុជាដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគពីបរទេស ការចូលរួមនាពេលថ្មីៗនេះជាមួយក្រុមហ៊ុនចិនបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះក្នុងការជំរុញភាពជាដៃគូអន្តរជាតិ និងជំរុញឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ជាមួយនឹងការវិនិយោគជាយុទ្ធសាស្រ្តទាំងនេះ កម្ពុជាត្រូវបានកំណត់ដើម្បីបង្កើនទិដ្ឋភាពឧស្សាហកម្មរបស់ខ្លួន និងបង្កើតឱកាសថ្មីៗសម្រាប់កំណើន និងការអភិវឌ្ឍន៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងកសិកម្មសហការជាមួយសហគ្រិនចិន ជំរុញវិនិយោគអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា

​ក្រសួងកសិកម្ម និងសហគ្រិនចិន បានកំពុងរួមគ្នាជំរុញការវិន […]

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ […]

អន្តរក្រសួងបើកកិច្ចពិភាក្សាលើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក

អន្តរក្រសួងនៃក្រុមការងារអភិវឌ្ឍវិស័យឯកជន កាលថ្ងៃទី ២ ខែ […]

អាមេរិកសម្រេចផ្តល់ថវិកា ១០០លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិតេជោ

ត្រូវ​បាន​អនុម័ត​ដោយ DFC មូលនិធិ​យុទ្ធសាស្ត្រ​នេះ​មាន​គ […]

ក្រុមហ៊ុនចិនចំនួ​នពីរសម្រេចបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចមួយនៃខេត្តស្វាយរៀង​

ក្រុមហ៊ុនចំនួនពីរបានសន្យាបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋ […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]