កម្ពុជា-ជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៤

កម្ពុជា-ជប៉ុន នឹងរួមគ្នាពង្រីកលើកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន៤ ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់អគារ និងកសិកម្មជាដើម។

នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. និង លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (CPCC) នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការពង្រឹងលើសកម្មភាពការងារពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម ការអភិវឌ្ឍលំនៅដ្ឋាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា និងជប៉ុនបន្ទាប់ពីក្រុមហ៊ុន Kojima Holdings បានបើកដំណើរការក្រុមហ៊ុន KOJIMAGUMI Cambodia Co., Ltd. នៅកម្ពុជា ក្នុងឆ្នាំ២០១៣ និងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ក្នុងឆ្នាំ២០២២ នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា។

លើសពីនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីអំពីការសហការ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់អគារ កសិកម្ម គម្រោងស្រាវជ្រាវ ព្រមទាំងការបណ្តុះបណ្តាល និងការទទួលយកវិស្វករកម្ពុជាមកបម្រើការងារក្នុងប្រទេសជប៉ុន ផងដែរ។

តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ក៏បានបង្ហាញពីគម្រោងរៀបចំកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ជាមួយនឹងការសម្របសម្រួល និងដឹកនាំក្រុមអ្នកវិនិយោគជប៉ុន ទៅកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦នេះផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]

កម្ពុជា-អារ៉ាប៊ីសាអូឌី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសក្តានុពលចំនួន៧

ក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ […]

ក្រុមហ៊ុនកូរ៉េចំនួន១៥ ចង់ពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

គណៈប្រតិភូវិនិយោគិនកូរ៉េដែលមកពីក្រុមហ៊ុនចំនួន១៥ បង្ហាញច […]

សមាគមធុរកិច្ចកូរ៉េ មកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជា

គណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KO […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]