ស្ពានអរិយក្សត្រអាចសង់ឆ្នាំក្រោយ ព្រោះរដ្ឋដាក់គម្រោងនេះក្នុងផែនការចំណាយ២០២២ ហើយ

គម្រោងស្ពានជ្រោយចង្វារ-ស្វាយជ្រុំ (អរិយក្សត្រ) អាចនឹងចាប់ផ្ដើមការសាងសង់នៅឆ្នាំក្រោយ ព្រោះរដ្ឋាភិបាលបានដាក់គម្រោងនេះជាគម្រោងអាទិភាពសម្រាប់ផែនការចំណាយឆ្នាំ ២០២២ ហើយ។ នេះបើយោងខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្ដីព្រៀងច្បាប់បញ្ជាក់ថា មានគម្រោងចំនួន៧ ត្រូវបានចាត់ជាគម្រោងអាទិភាព ដែលរដ្ឋាភិបាលគ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ តាមរយៈប្រភពហិរញ្ញប្បទានពីក្រៅប្រទេស និងក្នុងស្រុកតាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋ ដោយគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏ស្ថិតនៅក្នុងបញ្ជីដែរ។

ស្ពាននេះដែល នឹងភ្ជាប់តំបន់ជ្រោយចង្វារនៃរាជរាជធានីភ្នំពេញ ទៅកាន់ស្រុកល្វាឯមនៃខេត្តកណ្តាល កាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខ។ ជាក់ស្ដែង គម្រោងត្រូវបានប្រកាសកាលពីឆ្នាំមុន ដោយថវិកាសម្រាប់អនុវត្តគម្រោងនេះ នឹងជាហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ។

បើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែកក្កដា ក្រុមជំនាញប្រទេសកូរ៉េខាងត្បូង កំពុងសិក្សាគូសប្លង់ និងជ្រើសរើសទីតាំង។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]