ក្រុមហ៊ុនយក្ស​អាមេរិក​ឈ្នះ​ការ​ដេញ​ថ្លៃ​ ​ខ្សែ​រថភ្លើង​ដ៏​ធំ​និងវែងបំផុតរបស់​សិង្ហបុរី

ក្រុមហ៊ុនវិស្វកម្មដ៏ធំរបស់អាមេរិក Jacobs បានឈ្នះការដេញថ្លៃដើម្បីដើរតួយ៉ាងសំខាន់ គឺជាអ្នកប្រឹក្សាលើការរចនាប្លង់ការសាងសង់ស្ថានីយ៍ Tavistock និងផ្លូវរូងក្រោមដីក្នុងដំណាក់កាលដំបូងនៃខ្សែរថភ្លើងឆ្លងកាត់កោះធំ (MRT) របស់ប្រទេសសិង្ហបុរី។

កិច្ចសន្យាតម្លៃ ៣០២លានដុល្លារអាមេរិក នេះគឺជាផ្នែកដ៏សំខាន់មួយនៃខ្សែរថភ្លើងក្រោមដី ២៩គីឡូម៉ែត្រ ដែលនឹងក្លាយជាផ្លូវធំបំផុត និងវែងបំផុតរបស់ប្រទេសសិង្ហបុរី ដែលតភ្ជាប់គ្រប់ផ្នែកទាំងអស់នៃទីក្រុង។

កិច្ចសន្យានេះពាក់ព័ន្ធនឹងការរចនា និងការសាងសង់ស្ថានីយ៍ក្រោមដី ផ្លូវរូងក្រោមដី ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនសម្រាប់ជីករូងក្រោមដី និងសេវាកម្មសាងសង់ដែលពាក់ព័ន្ធទាំងអស់។

ដំណាក់កាលទី 1 រួមមានស្ថានីយចំនួន 12 រួមទាំង Tavistock ហើយនឹងបម្រើដល់តំបន់លំនៅដ្ឋាន និងឧស្សាហកម្មនៅ Loyang, Tampines, Pasir Ris និងផ្នែកផ្សេងៗទៀតក្នុងទីក្រុង។

ការសាងសង់ស្ថានីយ៍ Tavistock បានចាប់ផ្តើមរួចហើយនៅក្នុងខែឧសភា ឆ្នាំ២០២២ ខណៈពេលដែល Cross Island ដំណាក់កាលទី 1 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០៣០ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]