សម្ដេច ហ៊ុន សែន ពន្លឿនឱ្យចាប់ផ្ដើមជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ឱ្យបានក្នុងឆ្នាំនេះ

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធធ្វើយ៉ាងណា ឱ្យគម្រោងជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ដេញថ្លៃចប់សព្វគ្រប់ ហើយបានបើកការដ្ឋានក្នុងឆ្នាំ ២០២២ នេះ ព្រោះផ្លូវនេះជាផ្លូវស្នូលសេដ្ឋកិច្ចដ៏សំខាន់មួយ។

សម្ដេចបានស្នើដូច្នេះ ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កាលថ្ងៃទី៣ មករា ២០២២។

ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក ៣ឆ្នាំ មកហើយ។ បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលដេញថ្លៃ ដោយបានដេញថ្លៃរួចបាន ៣ កញ្ចប់ហើយ នៅសល់ ២ កញ្ចប់ទៀត ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំនេះ។

បើតាមផែនការកំណាត់ដែលដេញថ្លៃរួច អាចនឹងចាប់ផ្ដើមបើកការដ្ឋានមុនបណ្ដើរៗដើម្បីឱ្យចំណេញពេលវេលា ដោយសង្ឃឹមថានឹងអាចធ្វើបានក្នុងឆ្នាំនេះ ហើយកំណាត់មិនទាន់ដេញថ្លៃបាននឹងចាប់ផ្ដើមតាមក្រោយ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «ពេលខ្លះខ្ញុំធ្លាប់គិតដែរ ចង់ដាក់លុយរដ្ឋធ្វើ ២០០ ទៅ ៣០០ លានដុល្លារ ធ្វើផ្លូវជាតិលេខ ៤ ឱ្យល្អតែម្ដង… តែធ្វើម៉េច តែផ្លូវនេះ ជាការសាងសង់ពីអាមេរិក ដល់អញ្ជឹងទៅយើងមិនដឹងរកអ្នកណាមកជួយលើអាមេរិកហ្នឹងទៀត អញ្ជឹងចេះតែរងចាំរងចាំទៅ»។

«ពេលនេះមានធនាគារពិភពលោក បានចុះហត្ថលេខាជួយតាំងពី ៣ ឆ្នាំមុន តែគ្រាន់តែដេញថ្លៃ ពី ១ឆ្នាំ ទៅ ២ឆ្នាំ ប្រហែលជាឆ្នាំ ២០២២ ដេញថ្លៃរួចហើយ។ ពិបាកដែរ ចាំជំនួយគេ ត្រូវប្រើពេលយូរ» សម្ដេចបានបន្ដ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានរយៈចម្ងាយ ២៣២ គីឡូម៉ែត្រ។ ផ្លូវនេះគឺផ្លូវអាស៊ានមួយខ្សែ តភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]