តើត្រូវចុះបញ្ជី ឬផ្ទេរកម្មសិទ្ធទៀតទេ ក្រោយទទួលបានប្លង់បំបែកក្បាលដីពីម្ចាស់បូរី ឬដីឡូតិ៍?

ការបំបែកក្បាលដី ជាសកម្មភាពពេញនិយមមួយក្នុងទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ពិសេសក្នុងអាជីវកម្មពុះដីឡូតិ៍ បុរី និងផ្ទះល្វែង។ ប៉ុន្តែក្នុងនាមជាអ្នកទិញ អ្នកដឹងទេថា តើការបំបែកក្បាលដីជាអ្វី? ប្លង់បំបែកក្បាលដីជាអ្វី? ហើយតើគួរធ្វើដូចម្ដេចខ្លះ ក្រោយទទួលបានប្លង់បំបែកក្បាលដីពី ម្ចាស់ដីឡូតិ៍ ឬម្ចាស់បូរី?

យោងតាមប្រកាសលេខ០៨៧ ដ.ន.ស. ប្រក/នីក. ស្តីពីការអភិវឌ្ឍដី ការបំបែកក្បាលដី សំដៅដល់ការបំបែកក្បាលដីមួយឱ្យទៅជាប្លង់ដីតូចៗ សម្រាប់ការសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម ជាដើម។

តាមច្បាប់ ម្ចាស់ដីដែលចង់បំបែកក្បាលដីទៅជាប្លង់តូចៗ ត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ ផ្ទៃបៃតង និងសេវាសាធារណៈ ឱ្យសមស្របតាមបទប្បញ្ញត្តិនៃការប្រើប្រាស់ដី។

ជាទូទៅ ការបំបែកក្បាលដីមាន ២ ទម្រង់គឺ ការបំបែកក្បាលដីដោយផ្ទេរ និងការបំបែកក្បាលដីដោយមិនផ្ទេរ។

ការបំបែកក្បាលដីដោយផ្ទេរ ជាការបំបែកដីជាប្លង់តូចៗ ឱ្យទៅអ្នកផ្សេង ដែលអាចកើតឡើងតាមរូបភាពដូចជា ការលក់ទិញ ប្រទានកម្ម ដោះដូរ ផ្ទេរមរតក ឬតាមសេចក្តីសម្រេចរបស់តុលាការជាដើម។

ដោយឡែក ការបំបែកក្បាលដីដោយមិនផ្ទេរ គឺការបំបែកដី ទៅប្លង់តូចៗ តែមិនទាន់មានផ្ទេរកម្មសិទ្ធិឱ្យនរណាម្នាក់នោះទេ។ ការបំបែកបែបនេះពេញនិយមក្នុងអាជីវកម្មដីឡូតិ៍ ឬបូរី។ ឧទាហរណ៍ ម្ចាស់ដី១ ហិកតា បំបែកដីជាប្លង់តូចៗ ១០ ប្លង់ ដើម្បីទុកលក់។

ប្លង់ដែលបំបែកទាំង១០ ប្លង់នេះ ជាប្លង់រឹងត្រឹមត្រូវ ប៉ុន្តែគេហៅប្លង់តូចៗទាំងនេះថា ជាប្លង់បំបែកក្បាលដី ព្រោះនៅលើប្លង់នីមួយៗ គឺមានឈ្មោះម្ចាស់ដី ឬអ្នកអភិវឌ្ឍដើម។

ដូច្នេះ ក្នុងនាមជាអ្នកទិញដីឡូតិ៍ ឬបូរី ក្រោយទទួលបានប្លង់បំបែកក្បាលដីនេះ គឺត្រូវតែយកចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិម្តងទៀតនៅរដ្ឋបាលសុរិយោដី ដើម្បីក្លាយជាកម្មសិទ្ធិករពេញសិទ្ធិលើអចលនទ្រព្យនោះ។

ការចុះបញ្ជី អ្នកត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជាពាក្យស្នើសុំចុះបញ្ជី កិច្ចសន្យាទិញលក់ អត្តសញ្ញាណប័ណ្ណបុគ្គលស្នើសុំ និងបណ្ណអចលវត្ថុ (ច្បាប់ដើម)។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០២២ នេះតទៅ ក្រសួងដែនដី បានតម្រូវឱ្យម្ចាស់បុរី ដីឡូតិ៍ និងអគារសហកម្មសិទ្ធិទាំងអស់ត្រូវធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិឱ្យបានរួចរាល់សិនមុននឹងអាចចាប់ផ្ដើមបើកការលក់បាន។ (អានបន្ថែម)

ប្រការនេះ ជាសញ្ញាល្អមួយក្នុងការធានានូវទំនុកចិត្ត និងភាពស្របច្បាប់នៃការបំបែកក្បាលដី ជូនចំពោះអតិថិជនទាំងអស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]