កូរ៉េឈ្នះបានគម្រោងព្រលានយន្តហោះតម្លៃ ១១ពាន់លានដុលារ នៅហ្វីលីពីន

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sumsung Group និងអឺរ៉ុប បានឈ្នះការដេញថ្លៃគម្រោងសាងសង់ព្រលានយន្តហោះតម្លៃ ១១ពាន់លានដុល្លារអាមេរិក នៅប្រទេសហ្វីលីពី ដែលកន្លងមកចិនធ្លាប់ដេញថ្លៃបាន ត្រឹមតម្លៃ ១០ពាន់លានដុល្លារប៉ុណ្ណោះ ។

នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី១៥ កញ្ញា ២០២២។

អាកាសយានដ្ឋានដ៏ធំមួយនេះមានឈ្មោះថា Sangley Point ស្ថិតភាគខាងត្បូងនៃទីក្រុងម៉ានីល ខេត្ត Cavite ក្នុងប្រទេសហ្វីលីពីន

ដែលនឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុន SPIA Development Consortium ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung Group របស់កូរ៉េខាងត្បូង។

គេរំពឹងថា អនាគតព្រលាន Sangley នឹងក្លាយជាគូរប្រជែងជាមួយនឹងអាកាសយានដ្ឋាន San Miguel ដែលមានតម្លៃ 12.97 ពាន់លានដុល្លារ ដែលកំពុងដំណើរការនៅទីក្រុង Bulacan ភាគពាយព្យនៃទីក្រុងម៉ានីល ព្រោះក្រោយបញ្ជប់ការសាសង់ វានឹងមានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ 130 លាននាក់ក្នុងមួយឆ្នាំ។

គួរម្លឹកដែរថា កន្លងមកក្រុមហ៊ុនចិន China Communications Construction ដែល ជាដៃគូជាមួយ MarcoAsia ធ្លាប់បានឈ្នះកិច្ចព្រមព្រៀងនេះក្នុងតម្លៃ $10 ពាន់លានដុល្លារ ប៉ុន្តែក្រោយមកបានបាត់បង់ទៅវិញក្នុងខែមករា ឆ្នាំ 2021 ដោយសារតែការបរាជ័យលើតម្រូវការឯកសារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]