រដ្ឋបានប្រែក្លាយលូទឹកស្អុយខេត្តសៀមរាបជារមរណីយដ្ឋានថ្មី “កោងកាងសាងស្នេហ៍”

រដ្ឋាភិបាលកម្ពជាបានបង្កើតសមិទ្ធិផលថ្មីមួយទៀតក្នុងទឹកដីអង្គរអច្ឆរិយៈ គឺគម្រោងកោងកាងសាងស្នេហ៍ ដែលថ្មីៗនេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យពីវឌ្ឍនភាពរបស់គម្រោង នៅថ្ងៃទី១៥ កញ្ញា ២០២២ នេះផងដែរ។

គម្រោងកោងកាងសាងស្នេហ៍ ត្រូវបានប្រែក្លាយចេញពីលូទឹកកខ្វក់ ដែលមានក្លិនមិនល្អ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងនោះ ឱ្យទៅជាផ្លូវដែលលម្អដោយអាងទឹក ដើមឈើ ដើមផ្កាចម្រុះព័ណ៌  និងគោលដៅទេសចរណ៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរកម្សាន្ត គួរជាទីមនោរម្យ។

គម្រោងនេះ ស្ថិតនៅចំកណ្តាលក្រុងសៀមរាប ក្នុងសង្កាត់​ស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

កន្លងមករដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ យុទ្ធនាការជាច្រើន ដើម្បីអភិវឌ្ឍខេត្តសៀមរាប តួយ៉ាងមានដូចជា គម្រោងផ្លូវ៣៨ខ្សែ និងស្តារប្រព័ន្ធលូ គម្រោង smart city និងជាពិសេស ថ្មីៗនេះ សម្តេចតេជោមានបំណងចង់ប្រែក្លាយភូមិអភិវឌ្ឍធម្មជាតិរុនតាឯកឱ្យក្លាយទៅជាកូនក្រុងថ្មីមួយទៀតក្នុងស្រុកបន្ទាយស្រីថែមទៀតផង។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]