គម្រោងសង់មន្ទីពេទ្យអន្តរជាតិធំៗ២ តម្លៃ ៤១លានដុល្លារ ទទួលបានភ្លើងខៀវពីរដ្ឋហើយ

ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសង់មន្ទីពេទ្យធំៗពីរ តម្លៃ ៤១លានដុល្លារ ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី៣០ កញ្ញា កន្លងទៅនេះ។

ទីមួយគឺជាគម្រោងសាងសង់មន្ទីរពេទ្យអន្តរជាតិមានចំនួន ១១៧គ្រែ ដែលគ្រោងនឹងបោះទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក។ មន្ទីពេទ្យមួយនេះ មានទីតាំងស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

និង វិនិយោគដោយក្រុមហ៊ុន ORIENDA INTERNATIONAL HOSPITAL CO., LTD។

ទីពីរគឺជាគម្រោងសាងសង់មន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលគ្រោងនឹងបោះទុនវិនិយោគចំនួន ២០លានដុល្លារអាមេរិក។ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងវិនិយោគដោយក្រុមហ៊ុន NEW WORLD HEART & VASCULAR HOSPITAL CO., LTD។

គួររម្លឹកដែរថា គម្រោងធំៗទាំងពីរខាងលើនឹងអាចបង្កើតការងារបានរហូតដល់ ៥២៦កន្លែងជូនពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]