កូរ៉េខាងត្បូង នឹងជួយបង្កើតមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារនៅកម្ពុជា

វិទ្យាស្ថាន​គ្រប់គ្រង​ម្ហូបអាហារ​កូរ៉េ គ្រោងជួយបង្កើតមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីលើកកម្ពស់​ការផលិត​ចំណីអាហារ និង​ចូលរួម​ចំណែក​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស។

គម្រោងបង្កើតមជ្ឈមណ្ឌលនេះ ត្រូវបានលើកយក​ពិភាក្សា ក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងលោក Kim Young Chanនាយកគ្រប់គ្រងគម្រោង នៃវិទ្យាស្ថាន គ្រប់គ្រងម្ហូបអាហារកូរ៉េ នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ។​

ក្នុងជំនួបខាងលើនេះ លោក Kim Young បានលើកឡើងថា ការសាងសង់ FTC នៅ​កម្ពុជា គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ជា​សកល​នៃ​ឧស្សាហកម្ម​ចំណីអាហារ និង​ពង្រឹងសមត្ថភាព ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ (R&D)​ និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​វិស័យ​កែច្នៃ​ចំណីអាហារ​។

លោក Kim Young បន្តថា គោលដៅរបស់គម្រោងនេះ មាន​រយៈពេល​វែង​ ៥​ឆ្នាំ​ ​ដោយ​អនុវត្ត​ចាប់ពី​ខែឧសភា ឆ្នាំ ​២០២៣ ដល់​ចុងឆ្នាំ​ ២០២៧។

សម្រាប់​ការសាងសង់​អគារ FTC នេះ ឯកឧត្តម​ ចម ប្រសិទ្ធ មានប្រសាសន៍ថា ក្រសួង នឹងផ្តល់​ដី​ទំនេរ​ ​ ដើម្បី​សាងសង់ និង​អាច​ប្រើប្រាស់​ចំណែក​ណាមួយ​នៃ​អគារ​ ៧ ​ជាន់​ទាំង​ ២ ​របស់​អគ្គនាយកដ្ឋាន និង​វិទ្យាស្ថាន​ជាតិ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​របស់​ក្រសួង ​ ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]