JICA ដាក់ចេញសកម្មភាពសំខាន់ៗ៣ ដើម្បីរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងត្រូវធ្វើការសម្រេចឲ្យបាននូវលទ្ធផលរំពឹងទុកក្នុងការ​អនុវត្ត​សកម្មភាព​ចំនួន ០៣ សម្រាប់ឆ្នាំ២០២២ ដល់២០២៥ ក្នុងការរៀបចំក្រុងសៀមរាបជាទីក្រុងវៃឆ្លាត។

នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង JCC លើកទី២ នៃគម្រោងទីក្រុងឆ្លាតវៃជាមួយ​JICA និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានថ្លែងឱ្យដឹងថា នៅក្នុងដំណាក់កាលទី២ គឺចាប់​អនុវត្ត​ក្នុងខែឧសភា ឆ្នាំ​២០​​២២ រហូតដល់ខែមីនា ឆ្នាំ២០២៥ ដែលនឹងអនុវត្តលើសកម្មភាពចំនួន ០៣ រួមមាន៖ ទី១). ​ការប​ង្កើ​ត​រចនា​​សម្ព័​ន្ធ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ទី២). ដំណើរការនៃការអនុ​វត្តវិធីសាស្រ្ត​ទីក្រុង​ឆ្លាត​វៃតាមរយៈ​ការដាក់​អ​នុ​​វ​​ត្ត​​​សាកល្ប​ងនូវគម្រោងនានា ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ដែលកំពុងកើតមាន​ឡើង​នៅក្រុ​ងសៀមរាប និងទី​៣).​ការ​​បង្កើតនូវប្រព័ន្ធតាមដាន និងវាយតម្លៃវិធីសាស្រ្តទីក្រុងឆ្លាតវៃ។

លោកស្រីអភិបាលរង បានបន្ថែមថា នៅក្នុងដំណាក់កាលទី២ នេះ រដ្ឋបាលខេត្តក៏ត្រៀមធ្វើការសហការជាមួយ (JICA)ក្នុងការដាក់ឲ្យអនុវត្តសាកល្បងនូវគម្រោងវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុង​ក្រុង​សៀមរាប​តាមរយៈ​គម្រោងចំនួន ០៦ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១ (២០២០-២០២១) អង្គការ JICA បានជួយ​សិក្សា​ក្នុងការស្វែង​រកបញ្ហា​ប្រឈ​ម​ដែលកំពុងតែកើតមានឡើងនៅក្នុងក្រុងសៀមរាប រហូតបានរៀបចំជាផែនទីមេចង្អុល​ផ្លូវសម្រាប់ការរៀប​ចំ​ក្រុ​ងសៀ​មរា​បជាទីក្រុងឆ្លាតវៃ (២០២១-២០៣៥)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]