រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដែលបានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ត្រូវតែប្រើប្រាស់ទម្រង់របាយការណ៍ប្រចាំខែ ​និងរ​បាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំថ្មី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។

នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ត្រូវបំពេញកាតព្វកិច្ចធ្វើរបាយការណ៍ដូចមានកំណត់ក្នុងប្រកាសលេខ ០៣០ សហវ.​ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ដីពី ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដោយប្រើប្រាស់ទម្រង់របាយការណ៍ថ្មីដែលបានកំណត់ដោយនិយ័តករ។

បន្ថែមពីនេះ ក្រុមហ៊ុនទាំងអស់ ត្រូវធ្វើការទំនាក់ទំនង និងបញ្ជូនរបាយការណ៍មកនិយ័តករដោយផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅអគារ អ.ស.ហ.លេខ១៦៨F ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរោះទ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬ តាមរយៈប្រព័ន្ធ Telegram ដែលមានទូរស័ព្ទលេខ ០៧៨ ២៦៦ ២៦៨ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។

យ៉ាងណាមិញ ម្ចាស់អាជីវកម្ម ឬអតិថិជន ដែលមានបំណងចង់បើក ឬប្រើប្រាស់សេវាអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន (ការបញ្ចាំផ្តាច់) គួរតែសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ថាតើសេវាទាំងពីរនេះដូចគ្នា ឬខុសគ្នាយ៉ាងដូចម្តេច ដើម្បឱ្យនីតិវិធីនៃការបញ្ចាំទ្រព្យត្រូវបានធានា និងស្របតាមច្បាប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣

រដ្ឋសភា នៅព្រឹកនេះ បើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអន […]