អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៦៥លានដុល្លារអាមេរិក ដើម្បីអភិ​វឌ្ឍ​​​វិស័យ ០៤សំខាន់ៗ សម្រាប់រយៈពេល ៥ឆ្នាំ (ខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧)។

នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែមសម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី ស​ម្រា​ប់​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ “Cambodia-Australia Partnership for Resilient Economic Development (CAP RED) Program” កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ជំនួយឥតសំណងនេះ នឹងអភិវឌ្ឍផ្តោតទៅលើវិស័យគោលចំនួន ៤សំខាន់ៗ រួមមាន ១. ហេដ្ឋារចនាសម្ព័ន្ធ ២.ពាណិជ្ជ​កម្ម និងវិនិយោគ ៣.កសិកម្ម និងកសិឧស្សាហកម្ម និង៤.យេនឌ័រ និងបរិយាប័ន្ន។

តាមរយៈកម្មវិធី CAP RED ការអភិវឌ្ឍវិស័យគោលទាំងនេះ ធ្វើឡើងដោយមានកិច្ចសហការអនុវត្តរួមគ្នារវាងវិស័យ​ឯក​ជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកប​ដោយ​និរន្តភាព ភាពធន់ និងបរិយាប័ន្ន។

គួរបញ្ជាក់ថា កម្មវិធី CAP RED គឺទទួលបានហិរញ្ញប្បទានតាមរយៈមូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]

រាជរដ្ឋភិបាល នឹងខិតខំកសាងផ្លូវល្បឿនលឿនពីរខ្សែទៀត ភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា […]