លោកលី សុខឆាយ បានប្រកាសបើកលក់គម្រោងធំៗ៣ ជាកាដូរចូលឆ្នាំថ្មី

លោក លី សុខឆាយ បានប្រកាសបើកលក់គម្រោងដីឡូតិ៍ និងផ្ទះលំហែរកាយ ផ្សារអចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនិងថ្មីបំផុត ព្រមជាមួយនិងផលិតផលថ្មីៗជាច្រើនមុខទៀតមកពីប្រទេសអាមេរិក ជប៉ុន កូរ៉េ សិង្ហបុរី និងម៉ាឡេស៊ី នៅផ្សារទំនើប អូឡាំព្យារ កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣។

កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ លោកអគ្គនាយក លី សុខឆាយ និងក្រុមការងារ ដើម្បីធ្វើការប្រកាសបើកលក់ជាផ្លូវការ លើគម្រោងដីឡូតិ៍ និងផ្ទះលំហែរកាយ របស់គម្រោងមង្គលលែនធំជាងគេនៅខេត្តកំពត។

គួរបញ្ជាក់ដែរថា គម្រោងមង្គលលែនមានទីតាំងជាប់នឹងភ្នំបូកគោ ដែលថ្មីៗនេះ ទើបបានប្រកាសបើកការដ្ឋានសាងសង់រូបប្បដិមាករព្រះពុទ្ធធំជាងគេលើពិភពលោក។

លោកបន្តថា បើអតិថិជនមានចំណាប់អារម្មណ៍ អាចធ្វើការកក់ចាប់ពីពេលឥឡូវនេះ នឹងទទួលបាន ការបញ្ចុះតម្លៃពិសេស និងរង្វាន់ជាច្រើនមានដូចជា រថយន្ត Ford Ranger, ម៉ូតូ, ទូរស័ព្ទដៃ។ល។

នាឱកាសនោះដែរ លោក និងក្រុមការងារ ក៏បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ APP (Compass) ផ្សារអចលនទ្រព្យធំជាងគេនៅកម្ពុជា ផ្តោតលើការផ្តល់ឧបករណ៍ទីផ្សារឌីជីថល និងកម្មវិធីវគ្គបណ្តុះបណ្តាលសម្រាប់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យថែមទៀតផង។

លោកបន្ត លោក និងអ្នកជំនាញ ទាំងក្នុងនិងក្រៅស្រុក បាននឹងកំពុងចូលរួមជួយជំរុញទីផ្សារអចនលទ្រព្យកម្ពុជាឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិតាមរយៈកម្មវិធីនេះ ហើយលោកនឹងបើកវគ្គបណ្តុះបណ្តាលដោយផ្ទាល់ជាមួយក្រុមអ្នកជំនាញទាំងក្នុងនិងក្រៅស្រុកសម្រាប់បងប្អូនក្នុងវិស័យអចលនទ្រព្យ។

គួរម្លឹកទៀតថា ក្រៅពីវិស័យអចលនទ្រព្យ បច្ចុប្បន្នលោកអគ្គនាយកបាននាំចូលផ្តាច់មុខនូវផលិតផលផ្សេងទៀត រូមមានដូចជា ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងការហ្វេរ (Brand  DR. Helico & Dr. Brite, HILIVING, 3 in 1) ពីប្រទេស អាមេរិក ជប៉ុន កូរ៉េ សិង្ហបុរី និងម៉ាឡេស៊ី ។

ការនាំចូលនូវផលិតផលថ្មីៗទំាងនេះ ក្នុងគោលបំណងចង់ឱ្យប្រជាជនកម្ពុជាទទួលបាននូវការប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិក្នុងតម្លៃសមរម្យ បើទោះបីជាការលក់នេះ មិនទទួលបានផលចំណេញច្រើនក៏ដោយ។

ហេតុផលចម្បងនោះគឺ 1ទូ កុងកាន័រទាំងបង់ពន្ធប្រហែល 1លានដុល្លារ ត្រូវស្របតាមស្តង់ដារ ផ្សារទំនើបទាំងអស់នៅព្រះរាជណាចក្រកម្ពុជា យ៉ាងណាមិញសូមថ្លែងអំណរគុណអតិថជនទាំងអស់ទាំងក្នុងនិងក្រៅស្រុកដែលតែងតែគាំទ្រក្រុមហ៊ុនរបស់លោកនាពេលកន្លង។

ឆ្លៀតឱកាសឆ្នាំថ្មីនេះផងដែរ លោក លី សុខឆាយនិងក្រុមការងារទាំងអស់សូមជូនពរ ពុកម៉ែ បងប្អូន ក៏ដូចជាអ្នកចូលរួមកម្មវិធីថ្ងៃនេះទាំងអស់ ជួបតែពុទ្ធពរទាំង ៤ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]