កម្ពុជា មានរោងចក្រឧស្សាហកម្មជិត២០០០ មានទុនវិនិយោគសរុប ជិត ១៧ពាន់លានដុល្លារ

គិតត្រឹមឆ្នាំ២០២២ កម្ពុជា មានចំនួនរោងចក្រ សហគ្រា​កំពុងបើកដំណើរការ ចំនួន ១៩៨២ រោងចក្រ និងមានទុនវិនិយោគសរុប ១៦ ៦៩០ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។

ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម​​ ចុះបញ្ជីរោងចក្រសហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។

ចំណែក​រោងចក្របិទទ្វារ មានចំនួន ៨៣រោងចក្រ ក្នុងឆ្នាំ២០២២ មានចំនួនទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់ ១៤៣រោងចក្រ។​

ក្រសួង បញ្ជាក់ថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន ១៦៦៩០ លានដុល្លារ កើនឡើងពី ១៣៨១១ លានដុល្លារ​ក្នុងឆ្នាំ២០២១។​

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លើកឡើងថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើការរីករាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ កសាងទំនុកចិត្តដល់ការវិនិយោគ នៅកម្ពុជា។​

ឯកឧត្តមបន្តទៀតថា៖ “នៅកម្ពុជា យើងឃើញថា អាចគ្រប់គ្រង និងអាចរស់នៅបានយ៉ាងល្អប្រសើរជាមួយនឹងកូវីដ១៩ ដែលធ្វើឱ្យយើងមានលទ្ធភាពបើកសង្គមសេដ្ឋកិច្ច បានល្អប្រសើរ ជាក់ស្តែង ចំនួនរោងចក្រក្នុងឆ្នាំ២០២២ មានចំនួនកើនឡើង ទាំងចំនួនរោងចក្រ និងទុនវិនិយោគ”។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]