រដ្ឋចេញប្រកាសថ្មីគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញប្រកាសថ្មីកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បើតាមប្រកាសថ្មី លេខ ០៦៤ អ.ស.ហ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាកម្មអចលនវត្ថុគឺសំដៅដល់សេវាកម្មគ្រប់គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ។

រាល់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។

ក្នុងនោះអាជ្ញាបណ្ណ ត្រូវផ្តល់ជូនចំពោះនីតិបុគ្គលណាមួយប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដែលចែកចេញជា ០៣ប្រភេទ ដូចខាងក្រោម៖

  • អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម គ្រប់​គ្រង​អចល​នវត្ថុណាមួយ ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។
  • អាជ្ញាបណ្ណវាយតម្លៃ៖ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃជូន អតិថិជ​ន ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។
  • អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ៖ ផ្ដល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុជំនួសអតិថិជន ដើម្បីទទួលបានកម្រៃជើងសាវិជ្ជាជីវៈ។

ដោយឡែក វិញ្ញាបនបត្រវិជ្ជាជីវៈ ត្រូវផ្តល់ជូនរូបវ័ន្តបុគ្គលដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនា​ញ​​វាយតម្លៃ ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ ដែលចែកចេញជា ០២ប្រភេទរួមមាន៖

  • វិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ៖ ផ្តល់ជូនរូបវន្តបុគ្គល ដែលមានគុណវឡិឱ្យគ្រប់គ្រាន់តាមលក្ខខណ្ឌដែល មានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញវាយតម្លៃ
  • វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ៖ ផ្តល់ជូនរូបវន្តបុគ្គល ដែលមានគុណវុឡិគ្រប់គ្រាន់តាម លក្ខខណ្ឌដែលមានកំណត់ក្នុងប្រការ១១ នៃប្រកាសនេះ ដើម្បីប្រកបវិជ្ជាជីវៈជាអ្នកជំនាញភ្នាក់ងារអចលនវត្ថុ។

រាល់ការប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប ត្រូវទទួលពិន័យពី ៥លានរៀល ទៅ ១០លានរៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

គួរបញ្ជាក់ថា ប្រកាសថ្មីនេះ បាននិរាករណ៍ប្រកាសលេខ៦៣៦ សហវ.ប្រក ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការគ្រ​ប់​គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ (អានបន្ថែម​)

ដូចនេះ ម្ចាស់អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ត្រូវគោរពតាមបទប្បញ្ញត្តិថ្មីដែលមានចែងពីលក្ខខណ្ឌ និងកាតព្វកិច្ចផ្សេងៗដូចមានចែងក្នុងប្រកាសថ្មីនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]